គូ​ល្អ​មើល! ក្រុម​លីគ​បាយ​បាន​​ បោះ​សម្ដី​៣ម៉ាត់​​ពេល​ដឹង​ថា​ឡើង​មក​ប៉ះ Spurs ​ពាន FA Cup

  • 2020-12-01 05:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់​ទាត់ Marine FC ​ដែល​ស្ថិត​នៅ​ Northern Premier League ​បើ​គិត​​កម្រិត​លីគ​គឺ​ទី ៧ ឬ​៨ ​​អាច​និយាយ​បាន​ថា លីគ​បាយ​បាន​នៅ​អង់គ្លេស​។ ​យ៉ាង​ណា​មិញ​ ​ក្រុម​នេះ​អាច​លេង​​ឈ្នះ​ ​៦ ប្រកួត​វគ្គ​ជម្រុះ​ឡើង​មក​ប៉ះ​ក្រុម​លេខ១នៅ​លីគ​កំពូល​គឺ Spurs ​ដែល​ដឹក​នាំ​ដោយ​លោកJose Mourinho ​នៅ​ជុំ​ទី ៣​ពាន FA Cup ​ថ្ងៃ​ទី ​៩​ខែ​វិច្ឆិកា​ឆ្នាំ ២០២០ ។

ក្រុម​បាល់​ទាត់ Marine FC

​បន្ទាប់​ពី​ដឹង​ថា​ ​ក្រុម​ពួក​គេ​ត្រូវ​តតាំង​នឹង​ Spurs ក្លឹប​​បាន​បង្ហោះ​សារ​ខ្លី​ថា៖ “Jose Mourinho​ ឬ​លោក Special One ​នឹង​មក​កាន់​ទឹក​ដី​ពួក​គេ។ ​រី​ឯ​ក្លឹប Spurs ក៏​បាន​ឆ្លើយ​តប​វិញ​ថា​៖ "The Magic of the cup” ​មាន​ន័យ​ថា ​ឥទ្ធិពល​នៃ​ពាន​រង្វាន់​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាន​ជួប​ក្រុម​ខ្លាំងៗ​ដូច​ក្រុម​លេខ១នៅ​លីគ​កំពូល។ ​

ឆ្លង​កាត់​៦ប្រកួត​ Marine ឈ្នះ​ក្រុម​ Frickley, ​ក្រុម Runcorn Linnets, ក្រុម Nantwich Town, ក្រុម Chester FC, ក្រុម Colchester United ក្រុម Havant and Waterlooville បាន​ក្លាយ​ជា​ក្រុម​ទី ២ ដែល​ឡើង​មក​លីគ​បាយ​បាន។

​ជម្រាប​ជូន​ដែរ​ថា ​កីឡដ្ឋាន​ក្លឹប Marine ​​ផ្ទុក​អ្នក​ទស្សនា​​បាន​តែ ៣០០០ ​នាក់​ប៉ុណ្ណោះ​ឈ្មោះ​ថា Rossett Park, Crosby ។ ខាងក្រោមនេះជាគូដែលនឹងត្រូវប៉ះគ្នា ជុំទី ៣ ៖

ក្រុម​បាល់​ទាត់ Marine FC ពេលឈ្នះយប់មិញ
កីឡដ្ខាន Rossett Park, Crosby
ពាន FA Cup

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;