ផ្អាកត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ បណ្តោះអាសន្នចាប់ពីថ្ងៃទី ១ដល់១៥ធ្នូ

  • 2020-12-01 06:55:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គស្នងការនគរបាលរាជធានីភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ការអនុវត្តត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។

ការ​ផ្អាកនេះ ធ្វើ​ឡើង​ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការណែនាំដោយផ្ទាល់របស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប៉ុន្តែសមត្ថកិច្ចចរាចរណ៍ទាំងអស់នៅតែអនុវត្តតួនាទីដេីម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។

ដូច​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ចូលរួមបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩​ ដោយធ្វេីការពាក់ម៉ាស់ជាប្រចាំ​ លាងដៃនឹងសាប៊ូ​ ឬអាល់កុលឲ្យបានញឹកញាប់​ ៕

អត្ថបទថ្មី
;