សម្តេច ហេង សំរិន ទម្លាយមូលហេតុដែលថ្នាក់ដឹកនាំ និងសមាជិកសភា ត្រូវធ្វើតេស្តរកកូវីដ១៩
- 2020-12-01 10:14:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហេង សំរិន ទម្លាយមូលហេតុដែលថ្នាក់ដឹកនាំ និងសមាជិកសភា ត្រូវធ្វើតេស្តរកកូវីដ១៩
ចន្លោះមិនឃើញ
សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានឱ្យដឹងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះថា ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ព្រមទំាងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួន បានជាប់ទាក់ទងដោយប្រយោលនឹងករណីនេះ នៅពេលហូបអាហារថ្ងៃត្រង់ជាមួយគ្នា ក្រោយពេលសម្រាកសម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានការចូលរួមពីលោក ឡូយ សុផាត តំណាងរាស្ត្រ ដែលបានពាក់ព័ន្ធជាមួយលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។
សម្តេចបានសរសេរនៅលើទំព័រហ្វេសប៊ុកបន្តថា៖
«អាស្រ័យដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ខ្ញុំនិងភរិយា ព្រមទំាងអ្នកពាក់ព័ន្ធនៅក្នុងគ្រួសារខាងលើ បានអនុវត្តវិធានការចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ហើយខ្ញុំនិងភរិយាបានធ្វើចត្តាឡីស័ក្កនៅក្នុងគេហដ្ឋានរបស់ខ្ញុំផ្ទាល់ ចាប់ពីថ្ងៃទី២៨វិច្ឆិកាមក។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា ព្រមទំាងមន្រ្តីរាជការ ដែលពាក់ព័ន្ធទាំងអស់ ធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់ រយៈពេល ១៤ថ្ងៃ គ្រប់ៗគ្នាក្នុងស្មារតីទទួលត្រូវខ្ពស់បំផុត»។
សូមជម្រាបថា សម្តេច ហេង សំរិន ស្ថិតក្នុងចំណោមអ្នកដែលមានហានិភ័យមធ្យមនៃការឆ្លងកូវីដ១៩ ពីព្រឹត្តិការណ៍នេះ៕