នេះ​របស់​យើង! ឈុត​តំណាង​ជាតិ​បុរស​ចំនួន ៦ ទាំង​អត្ថន័យ​ស៊ី​ជម្រៅ ទាំង​ស្អាត​ទាក់​ភ្នែក

  • 2020-12-02 02:37:15
  • ចំនួនមតិ 1 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


នៅ​ក្នុង​ការ​ប្រកួត​សមត្ថភាព និង​សម្រស់​នីមួយ​ៗ មិន​ថា​កម្មវិធី​សម្រាប់ស្ត្រី ឬ​បុរស បេក្ខជន​ម្នាក់​ៗ តែង​តម្រូវ​ឲ្យ​បង្ហាញ​ឈុត​តំណាង​ជាតិ។ យ៉ាង​ណា​ភាគ​ច្រើន រមែង​លើក​យក​មក​និយាយ​ឈុត​តំណាង​ជាតិ​សម្រាប់​នារី តែ​នៅ​ពេល​នេះ ក្រឡេក​មើល​ឈុត​តំណាង​ជាតិ​បុរស​ចំនួន ៦ ដែល​ទាំង​ស្អាត និង​មាន​ខ្លឹមសារ​ស៊ីជម្រៅ។

ឈុត​ទាំង​៦​នោះ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ប្រកួត​សមត្ថភាព និង​សម្រស់​បុរស​មួយ​ថ្មី​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដែល​បាន​ស្លៀក​បង្ហាញ​ដោយ​បេក្ខជន​ចំនួន​៦រូប​ដែរ។ ឈុត​នីមួយ​ៗ មាន​ឈ្មោះ និង​មាន​សាច់​រឿង​ជាប់​ទាក់ទង​ស៊ី​ជម្រៅ ព្រម​ទាំង​រចនា​ឡើង​ដោយ​អ្នក​រចនា​ក្នុង​ស្រុក​ពោរពេញ​ដោយ​សមត្ថភាព។

លោក មែ វិចិត្របុត្រ អ្នក​ដឹកនាំ​រៀប​ចំ​កម្មវិធី​ Mister Cambodia 2020 បាន​សាទរ និង​កោត​សរសើរ​ចំពោះ​បុព្វហេតុ​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​គួរ​ឲ្យ​មោទនៈ។ "ខ្ញុំ​បាទ​សូម​ថ្លែង​អំណរ​គុណ​ប្អូន​ៗ​ទាំង​៦​រូប ដែល​បាន​ខ្នះ​ខ្នែង ខ្មី​ឃ្មាត សង្វាត​ព្យាយាម ក្នុង​ការ​ប្រតិដ្ឋ រចនា​ច្នៃ​ដំឡើង​ឈុត​តំណាង​ជាតិ​ដ៏​ស្រស់​ស្អាត​ទាំង​នេះ​ឡើង។ សូម​ឱ្យ​ការ​ចំណាយ​នូវ​កម្លាំង​កាយ កម្លាំង​ប្រាជ្ញា ធនធាន​របស់​ប្អូន​ៗដើម្បី​បុព្វហេតុ​វប្បធម៌​ខ្មែរ ប្រែ​ក្លាយ​ជា​កម្លាំង​ចលករ ដាស់​សតិ​យុវជន យុវតី​ខ្មែរ ចូល​រួម​លើក​តម្កើង អភិរក្ស​កេរ​ដំណែល​ដ៏​រុងរឿង​នេះ"។

តោះ...ទស្សនា និង​ស្វែង​យល់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

;