វីដេអូ​ ​អ្នក​ចាំទី​ក្មេង​ខ្ចី Liverpool ​សង្គ្រោះ​បាល់​ចុង​ម៉ោង​​ធ្វើ​បាន Clean sheet

  • 2020-12-02 03:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Caoimhin Kelleher ​អ្នក​ចាំទី​សញ្ជាតិ​អៀរឡង់​ ​ដែល​មាន​អាយុ​ទើប​តែ ២២ ឆ្នាំ​ប៉ុណ្ណោះ ​ប៉ុន្តែ​ត្រូវ​បាន​អ្នក​ចាត់ការ​លោក​ Jurgen Klopp ​ផ្តល់​ទំនុក​ចិត្ត​ សម្រេច​បញ្ចូល​ក្នុង​ជម្រើស​១១នាក់ ​ជំនួស​អ្នក​ចាំទី​ដៃទី ២ Adrian នៅ​កៅអី​បម្រុង ស្រប​ពេល​ដែល​អ្នក​ចាំ​ទី​ដៃ​ទី ១ Alisson ​កំពុង​របួស។

Caoimhin និង Jurgen Klopp /រូបភាព៖ GettyImage
​ក្រុម Liverpool ​អាច​យក​ឈ្នះ ១-០ លើ​​ក្រុម Ajax ​នៅ​ទឹក​ដី Anfield ​យប់​មិញ​​។ ១គ្រាប់​នោះ​រក​បាន​កីឡាករ​វ័យ​ក្មេង Curtis Jones ​នាទី៥៨ ។ ​លទ្ធផល​នៅ​ជុំ​ទី៥ ​នេះ​បាន​ជួយ​ឲ្យ ហង្ស​ក្រហម ​រក​ពិន្ទុ​បាន១២គ្រប់គ្រាន់​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ជាមួយ Manchester City និង Chelsea ពាន UEFA Champions League ។​

​ខណៈ​ដែល​ឱកាស​ស៊ុត​របស់​ក្រុម​ទាំង​ពីរ​ប្រហាក់​ប្រហែល​គ្នា ជាពិសេស​នៅ​ចុង​ម៉ោង Ajax ដាក់​សម្ពាធ​​ហង្ស​ក្រហម​វិះ​តែ​នឹង​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​ទៅ​ហើយ តែ​សង្គ្រោះ​បាន​ដោយ Caoimhin ។ បើ​គិត​៩០​នាទី​ពេញ​យប់​មិញ Caoimhin ​ទប់​មិន​ឲ្យ​គេ​ស៊ុត​ចំ​គោលដៅ ៣ដង​ពី​ការ​ប៉ុន​ប៉ង​ ៤​លើក។

ស្ថិតិ​នេះ​បាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា អ្នក​ចាំ​ទី​ទី ២ ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ​​ធ្វើ​បាន​ Clean sheet ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ Liverpool បន្ទាប់​ពី​ឆ្នាំ ២០០២ ធ្លាប់​មាន​អ្នក​ចាំទី​ម្នាក់​ដែរ​ធ្វើ​បាន​បែប​នេះ​គឺ Chris Kirkland ពេល​លេង​ទល់​នឹង​ក្រុម​តួកគី Galatasaray ។ ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;