វាសនា Real Madrid ធ្លាក់ទៅ Europa League ឬឡើងវគ្គបន្ត UCL នឹងសម្រេចនៅ១ប្រកួតចុងក្រោយ
- 2020-12-02 04:20:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វាសនា Real Madrid ធ្លាក់ទៅ Europa League ឬឡើងវគ្គបន្ត UCL នឹងសម្រេចនៅ១ប្រកួតចុងក្រោយ
ចន្លោះមិនឃើញ
ក្រុមខ្លាំងរបស់អ៊ុយក្រែន Shakhtar Donetsk បានយកឈ្នះ ២-០ លើ Real Madrid នៅជុំទី ៥ នៅទឹកដីរបស់ខ្លួនវគ្គសន្សំពិន្ទុតាមពូល យប់មិញនេះ។ លទ្ធផលនេះបានធ្វើ Real Madrid រងបរាជ័យទាំងពីរជើងទល់នឹង Shakhtar ។
យ៉ាងណាមិញ លទ្ធភាពរបស់ក្រុមអធិរាជសេះស នៅមាននៅឡើយគឺ ១ប្រកួតចុងក្រោយដើម្បីប្រជែងកៅអីឡើងទៅវគ្គ១៦ ក្រុមចុងក្រោយ UEFA Champions League ។
ជម្រាបជូនផងដែរថា នៅជុំទី ៦ Real Madrid ត្រូវស្វាគមន៍ក្រុមអាឡឺម៉ង់ Borussia Moenchengladbach នៅម៉ោង៣ថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២០ (ជើងទី១ស្មើគ្នា ១-១) ចំណែកមួយគូនៅពូលដដែលនោះ Inter Milan ស្វាគមន៍ Shakhtar Donetsk (ជើងទី១ ស្មើគ្នា ០-០) នៅម៉ោងដំណាលគ្នា។ ដូចនេះ មានតែរង់ចាំទាំងអស់គ្នា៕