វ៉ាក់សាំងអាមេរិក Pfizer៖ អាមេរិកមិនទាន់ហ៊ានសម្រេចចិត្តផង ស្រាប់តែប្រទេសមួយនេះអនុញ្ញាតឱ្យប្រើបាត់
- 2020-12-02 07:40:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាក់សាំងអាមេរិក Pfizer៖ អាមេរិកមិនទាន់ហ៊ានសម្រេចចិត្តផង ស្រាប់តែប្រទេសមួយនេះអនុញ្ញាតឱ្យប្រើបាត់
ចន្លោះមិនឃើញ
អង់គ្លេស ក្លាយជាប្រទេសមុនគេនៅអឺរ៉ុប ដែលបានប្រកាសអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer-BioNTech នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ ខណៈសហភាពអឺរ៉ុបកំពុងពិចារណានៅឡើយ។
ការសម្រេចចិត្តនេះធ្វើឡើងដោយអាជ្ញាធរបទបញ្ញត្តិឱសថ និងផលិតផលសុខភាព (MHRA)។ MHRA ត្រូវបានរដ្ឋាភិបាលអង់គ្លេស ផ្តល់អំណាចឱ្យក្នុងការអនុម័តប្រើប្រាស់វ៉ាក់សាំង។ ក្រោយអង់គ្លេស ចាកចេញពី EU អាជ្ញាធរអង់គ្លេសនេះនឹងមានសិទ្ធិពេញលេញតែម្តង។
អង់គ្លេស បានបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ៤០លានដូស ពីក្រុមហ៊ុន Pfizer បន្ទាប់ពីវ៉ាក់សាំងនេះត្រូវបានធ្វើតេស្តមានប្រសិទ្ធភាព ៩៥% នៅដំណាក់កាលចុងក្រោយ។ ចំនួនវ៉ាក់សាំងដំបូង នឹងត្រូវបញ្ជូនទៅអង់គ្លេស ក្នុងពេលឆាប់ៗនេះ។
ប្រធានក្រុមហ៊ុន Pfizer បានសម្តែងការសាទរចំពោះការសម្រេចចិត្តរបស់អង់គ្លេស ក្នុងការទិញវ៉ាក់សាំងពីក្រុមហ៊ុនខ្លួន ពោលគឺនេះជាការចាត់វិធានការទាន់ពេលដើម្បីការពារប្រជាជនអង់គ្លេស។
សូមជម្រាបថា ចំពោះសហរដ្ឋអាមេរិកវិញ មិនទាន់បានប្រកាសអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងនេះនៅឡើយទេ ដោយរដ្ឋបាលឱសថ និងអាហារអាមេរិក នឹងបើកកិច្ចប្រជុំពិនិត្យលើសំណើរបស់ក្រុមហ៊ុន Pfizer នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ៕