មនុស្ស៤ប្រភេទ មិនគួរបរិភោគមីកញ្ចប់ឬកំប៉ុងឡើយ
- 2020-12-04 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្ស៤ប្រភេទ មិនគួរបរិភោគមីកញ្ចប់ឬកំប៉ុងឡើយ
ចន្លោះមិនឃើញ
ដោយសារតែរវល់ពេក អ្នកខ្លះបានយកមីកញ្ចប់ឬកំប៉ុង យកជំនួសឲ្យអាហារ។ ប៉ុន្តែក្នុងមី មិនសូវមានសារធាតុបំប៉នរាងកាយទេ នៅពេលអ្នកទទួលទានច្រើនបណ្ដាលឲ្យឆាប់អស់កម្លាំង ហើយបើបន្តកាន់តែយូរ នឹងងាយកើតជំងឺធ្ងន់ធ្ងរ។ ក្នុងនោះ មនុស្ស៤ប្រភេទដែលមិនគួរទទួលទានមីញឹកញាប់ទេ ព្រោះងាយនឹងកើតជំងឺ។
១. អ្នកឡើងទម្ងន់ហួសប្រមាណ និងអ្នកមានបញ្ហាសរសៃឈាមបេះដូង
ដើម្បីបានមី គេត្រូវយកមីនោះទៅចៀនជាមួយប្រេងក្នុងកម្រិតសីតុណ្ហភាពខ្ពស់ ម្ល៉ោះហើយបរិមាណខ្លាញ់ឆ្អែត ( ខ្លាញ់ដែលពិបាករលាយ ) នៅក្នុងមី កាន់តែផ្ទុកច្រើន។ សារធាតុនេះកាន់តែធ្វើឲ្យធាត់ និងប៉ះពាល់ដល់ហានិភ័យនៃការធាត់និងសរសៃឈាមបេះដូង។ ប្រសិនបើសារធាតុនេះចូលទៅក្នុងចរន្តឈាម បណ្ដាលឲ្យមានជំងឺក្រិនសរសៃឈាមទៀតផង។ លើសពីនេះ សារធាតុក្នុងសរសៃមីមិនតុល្យភាពគ្នា ដែលភាគច្រើនផលិតចេញពីម្សៅ។ សមាសធាតុនេះងាយនឹងបម្លែងទៅជាខ្លាញ់ ដែលមិនផ្ដល់អត្ថប្រយោជន៍ដល់រាងកាយនោះទេ។
២. អ្នកដែលមានបញ្ហាក្រពះ ពោះវៀន
ញ៉ាំមីច្រើន មិនត្រឹមតែធ្វើឲ្យសមត្ថភាពស្គាល់រសជាតិថយចុះ តែក៏ប៉ះពាល់ដល់ក្រពះពោះវៀន មិនឲ្យរំលាយអាហារបានល្អ។ មួយទៀត ក៏បណ្ដាលឲ្យហើមពោះ និងឈឺក្រពះផងដែរ។
៣. អ្នកដែលមានជំងឺតម្រងនោម
ជាញឹកញាប់ មីតែងផ្ទុកជាតិប្រៃខ្ពស់ ដូចនេះនៅពេលទទួលទានច្រើនងាយនឹងធ្វើឲ្យខូចតម្រងនោមដោយចៃដន្យ ព្រមទាំងមិនល្អចំពោះអ្នកកើតជំងឺតម្រងនោមជាដើម។
៤. កុមារ
ដោយសារតែមី ជាអាហារវេចខ្ចប់ឲ្យរក្សាបានយូរ ម្ល៉ោះហើយនៅពេលកុមារតូចៗទទួលទានញឹកញាប់ វានឹងធ្វើឲ្យរាងកាយគេមិនលូតលាស់ល្អ និងគ្មានប្រាជ្ញាឈ្លាសវៃ៕
ចុចអាន៖ ដឹងអត់ថាអាហារ ៦ មុខនេះសម្បូរជាតិសរសៃខ្ពស់ជួយសម្រកទម្ងន់បាន