ក្រោយចេញពីក្រុម SNSD តែ Jessica មានទ្រព្យសម្បត្តិច្រើនក្នុងដៃមហាសាល
- 2020-12-04 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយចេញពីក្រុម SNSD តែ Jessica មានទ្រព្យសម្បត្តិច្រើនក្នុងដៃមហាសាល
ចន្លោះមិនឃើញ
ក្រោយពេលត្រូវបានចុះផ្សាយ អត្ថបទស្ដីអំពី ទ្រព្យសម្បត្តិរបស់តារាចម្រៀង និងសម្ដែងកូរ៉េ Jessica កំពុងឈរលំដាប់លេខ១ ចំពោះអត្ថបទដែលមានអ្នកអានច្រើនបំផុតលើគេហទំព័រ Naver។
បណ្ដាញព័ត៌មាន Dispatch បានរាយការណ៍ពីប្រាក់ចំណូលរបស់ប្រេនសម្លៀកបំពាក់ BLANC & ECLARE ដែលជាប្រេនខោអាវរបស់តារាចម្រៀងស្រីកូរ៉េ Jessica Jung។ តាមនោះដែរ ក្នុងឆ្នាំ២០១៩ ប្រេនខោអាវនេះទទួលបានប្រាក់ចំណូលដល់ទៅ ២០លានដុល្លារ។
តួលេខដ៏ច្រើននេះបានធ្វើឲ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើលត្បិត មនុស្សជាច្រើនមិនជឿថា ប្រេនដែលមានអាយុកាលទើបតែ៦ឆ្នាំនេះ មានចំណូលខ្ពស់បែបនេះ។ ក្រៅពីអ្នកគាំទ្រ ម៉ាកខោអាវរបស់ស្រីស្អាត ៣១ឆ្នាំ ក៏ត្រូវបានសិល្បករជាច្រើននិយមប្រើប្រាស់។ បច្ចុប្បន្នប្រេនខោអាវមួយនេះ មានចំនួន៥០សាខាទូទាំងពិភពលោក។ ក្រៅពីនេះ អតីតសមាជិកក្រុមចម្រៀងស្រី Girls’ Generation ក៏មានអចលនទ្រព្យជាច្រើននៅពាសពេញប្រទេសកូរ៉េ។
Naver បានឲ្យដឹងថា បើគិតតែលើចំណូលលើការលក់ខោអាវតែមួយមុខ ក៏ Jessica មានប្រាក់ចំណូលខ្ពស់ជាងសមាជិកផ្សេងៗដែលធ្លាប់នៅរួមក្រុមជាមួយគ្នាដែរ។ មនុស្សជាច្រើនបានលាន់មាត់ថា តាមការពិតទៅ ការដែលត្រូវគេដកចេញពីក្រុមអាចជាដំណឹងមិនសប្បាយចិត្តសម្រាប់អ្នកគាំទ្រ តែចំណូលរបស់ម្ចាស់បទ Fly នៅតែកើនខ្ពស់មិនធ្លាក់ឡើយ៕