វីដេអូ AC Milan ​វាយ​បក​៤គ្រាប់​ឈ្នះ​ក្រុម​ស្កុតឡែន​ ​តាំង​ពី​គេ​ស៊ុត​នាំ​មុខ ២ គ្រាប់​

  • 2020-12-04 03:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ម្ចាស់​ផ្ទះ AC Milan​ ​​បើក​ទ្វារ​កីឡដ្ឋាន​ទទួល​ស្វាគមន៍​ក្រុម​មក​ពី​លីគ​កំពូល​ស្កុតឡែន Celtic FC ។​ ​លទ្ធផល​ចប់​ការ​ប្រកួត​គឺ AC Milan ៤-២ Celtic ​ដែល​ពីរ​គ្រាប់​នោះ​របស់​Celtic ​ស៊ុត​ចូល​តាំង​ពី​នាទី ៧ និង ១៤ យ៉ាង​ណា​មិញ​ម្ចាស់​ផ្ទះ​បន្ត​វាយ​បក​រហូត​អាច​តាម​ស្មើ​នៅ​តង់​ទី ១ ​និង​ចូល​ដល់​តង់​ទី ២ ​អាច​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី ៣ និង​ទី ៤ ​យក​បាន ៣ ពិន្ទុ​បន្ថែម​នៅ​ជុំ​ទី ៥ ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​។

Brahim Diaz រកបានគ្រាប់ទី ៤ យប់មិញឲ្យ AC Milan
​លទ្ធផល​ខាង​លើ​នេះ​បាន​ជួយ​ឲ្យ AC Milan ​យក​បាន ១០ ពិន្ទុ​នៅ​ឈរ​លេខ២ ក្រោម​ក្រុម​បារាំង Lille ​ដែល​រក​បាន ១១ ពិន្ទុ​នៅ​លេខ​១ក្នុង​ពូល​ ​H ពាន​រង្វាន់ UEFA Europa League ។ ​សម្រាប់​ជុំ​ចុង​ក្រោយ AC Milan ​ត្រូវ​ទៅ​ប៉ះ​នឹង​ក្រុម​សាធារណៈ​ឆែក ​Sparta Praha ​។ ​ទស្សនា​វីដេអូ​ខាងក្រោម៖
ពូល​ ​H

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;