Son ​លេង​ល្អ​មែន​ស៊ុត​ចូល​រហូត​ ​ជួយ​ Spurs ​មិន​ទាន់​ចាញ់​សោះ ៧ ប្រកួត​ជាប់ៗ​គ្នា

  • 2020-12-04 04:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​បើ​គិត​លទ្ធផល​ជា​រួម​ ក្រុម Spurs ​ដែល​លេង​បាន​ត្រឹម​ស្មើ ៣-៣ ​ទល់​នឹង​ក្រុម​អូទ្រីស LASK ​យប់​មិញ​នេះ​បាន​ជួយ​ឲ្យ​ក្រុម​មាន់ខ្នាយ​មាស​បន្ត​កំណត់ត្រា ៧ ប្រកួត​ជាប់ៗ​មិន​ចាញ់​សោះ (គ្រប់​កម្មវិធី​ប្រកួត​របស់​ក្លឹប)។

Son និង Bale រក​មាន​ម្នាក់១គ្រាប់​យប់​មិញ​នេះ
អ្នក​រួម​ចំណែក​ជួយ​ក្រុម​មាន​ដូច​ជា ខ្សែ​ប្រយុទ្ធ​លេច​ធ្លោ​ជាង​គេ Son Heung min ​អាច​ស៊ុត​បញ្ចូល​ទី​បាន ១គ្រាប់​ដែរ​យប់​មិញ​នោះ​ ដោយ​ឡែក២ គ្រាប់ទៀតស៊ុត​បញ្ចូលទី​ដោយខ្សែ​ប្រយុទ្ធ​ Gareth Bale និង Dele Alli ។ ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាងត្បូង​ Son ​សរុប​រដូវ​កាល​នេះ​គេ​បង្ហាញ​ខ្លួន​បាន ១៦ ប្រកួត​រក​បាន ១២គ្រាប់​និង Assist បាន​ ៤ដង។

លទ្ធផល​ល្អ​នៅ​ជុំ​ទី ៥ ​ពូល​ ​J ក្នុង​ពាន​រង្វាន់ UEFA Europa League ​នេះ​រុញ​ឲ្យ Spurs ​យក​បាន​១០​ពិន្ទុនៅ​ឈរ​លេខ២ ក្រោម​ក្រុម​បែល​ហ្សិក​​គឺ Royal Antwerp fc ​ដែល​រក​បាន ១២ ពិន្ទុ​។

​សម្រាប់​ជុំ​ចុង​ក្រោយ Spurs ​ត្រូវ​ទៅ​ប៉ះ​នឹង​ក្រុម Royal Antwerp fc ​ដដែល​នោះ​នៅ​ថ្ងៃ​ទី ​១១ ខែ​ធ្នូ​ឆ្នាំ ២០២០។ ​ទស្សនា​វីដេអូ​ខាងក្រោម៖

ពូល J

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;