ក្រសួងប្រកាស​ឱ្យ​អ្នក​ដែលចេញ​ចូលហាង Pedro ផ្លូវព្រះសីហនុ តាំងពីថ្ងៃទី២៧វិច្ឆិកា ធ្វើ​ចត្តាឡីស័ក​

  • 2020-12-04 07:12:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រកាសឱ្យ​អ្នក​ដែលចេញចូល​ហាង Pedro ផ្លូវព្រះសីហនុ តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២០ ត្រូវធ្វើចត្តាឡីស័ក​ឱ្យបាន​ត្រឹមត្រូវ និង​តាមដាន​សុខភាពខ្លួន។ លោក​ស្រីថ្លែងដូច្នេះ ក្នុងកិច្ចសម្ភាសន៍មួយ​ជាមួយទូរទស្សន៍ BTV នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ​២០២០។

លោកស្រី​ក៏បានឱ្យដឹងដែរថា ចំពោះអ្នកពាក់ព័ន្ធ​ក្នុងហាងនេះ គឺត្រូវបាន​យកសំណាកវត្ថុទៅពិសោធន៍អស់ហើយ។

ការប្រកាស​ខាងលើនេះ ធ្វើឡើង​បន្ទាប់ពីក្រសួង​​បាន​រកឃើញ​បុរសជនជាតិខ្មែរ​អាយុ២២ឆ្នាំម្នាក់​ ដែលជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ឆ្លងកូវីដ១៩។ បុគ្គលិកហាងម្នាក់នេះ ជាអ្នកដែល​បាន​ប៉ះពាល់​ជាមួយអ្នកជំងឺកូវីដ​ជាស្រ្តី និងជាបុគ្គលិកធនាគារអាយុ២១ឆ្នាំ​ដែល​បានចូលទៅហាងនោះ៕

អត្ថបទថ្មី
;