ការធ្វើផ្លូវបេតុងប្រវែង ៧០គីឡូម៉ែត្រនៅលើកោះរ៉ុង សម្រេចបានប៉ុន្មានហើយ?

  • 2020-12-07 02:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការសាងសង់ផ្លូវបេតុងប្រវែង ៧០ គីឡូម៉ែត្រនៅលើកោះរ៉ុង នៅតែបន្តដំណើរការយ៉ាងរលូន ឥឡូវនេះសំរេចបាន ៣០ ភាគរយហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​ហ្វេសបុក​របស់​អ្នកឧកញ៉ា គិត ម៉េង កាល​ពី​ថ្ងៃ​ទី ៦ ធ្នូ ២០២០។

អ្នកឧកញ៉ា គិត ម៉េង បាន​រៀបរាប់​បន្ថែម​ថា គម្រោងនេះនឹងបញ្ចប់ទៅដូចដែលបានគ្រោងទុកក្នុងរយៈពេល ១៦ ខែ និងរង់ចាំមើលការអភិវឌ្ឍកោះនេះបន្តទៀតអោយក្លាយជាតំបន់កាន់តែទាក់ទាញ និងស្រស់ស្អាត។

គូស​បញ្ជាក់​ថា ក្រុមហ៊ុន Royal Group Koh Rong Development Co., Ltd និងក្រុមហ៊ុន Sinohydro Corporation Limited បានចុះហត្ថលេខាលើអនុស្សារណៈនៃការវិនិយោគចំនួន ៣៥ លានដុល្លារ ដែលក្នុងពិធីនេះមានការចូលរួមក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីខែកក្កដាឆ្នាំ ២០២០កន្លងទៅ៕

ប្រភព៖ ហ្វេសបុក អ្នកឧកញ៉ា គិត ម៉េង

អត្ថបទថ្មី
;