អ្នកជំងឺលើសឈាម ដាច់ខាតជៀសវាងអាហារ ១០ មុខនេះ

  • 2020-12-07 02:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រសិន​បើ​អ្នក​ មាន​ជំងឺ​លើស​ឈាម ការ​ការពារ​និង​យក​ចិត្ត​ទុក្ខ​ដាក់​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ នៅ​ពេល​សម្ពាធ​ឈាម​ថយ​ចុះ អ្នក​មិន​​ប្រឈម​ខ្ពស់​នឹង​ការ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​គាំង​បេះ​ដូង​ឡើយ។ សម្ពាធ​ឈាម​ដែល​មាន​ចំនួន​លើស​ពី ១២៩/៨៩ mmhgជា​កម្រិត​ខ្ពស់​ពេក​ហើយ។ ប្រភេទ​ថ្នាំ​ដូច​ជា ACE inhibitors និង Angiotensin II recepor អាច​ជួយ​សង្គ្រោះ​អ្នក​បាន ដោយ​បន្ថយ​សម្ពាធ​ឈាម​និង​​ការ​កកើត​ជំងឺ​បេះដូង។ ថ្នាំ​អាច​ជួយ​បាន​ពិត​មែន ប៉ុន្តែ​អ្វី​ដែល​មិន​គួរ​ធ្វេសប្រហែស​គឺ​របប​អាហារ។ ដើម្បី​​គ្រប់​គ្រង​សម្ពាធ​ឈាម​​​ឲ្យ​បាន​ល្អ មិន​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ផ្សេងៗ ដាច់​ខាត​គួរ​ជៀសវាង អាហារ​ ១០មុខ​ខាង​ក្រោម​នេះ​។

១. សាច់​កែ​ច្នៃ

ក្នុង​នោះ​រួម​មាន សាច់​ក្រក សាច់​បឺហ្គឺរ សាច់​ប៉ាតេ...ព្រោះ​វា​ជា​ប្រភេទ​សាច់​កែច្នៃ​ បន្ថែម​គ្រឿងគ្រៅ​ជា​ច្រើន ជា​ពិសេស​គឺ​ប៊ីចេង​និង​​អំបិល​តែ​ម្តង​។ នេះ​មូល​ហេតុ​​ដែល​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​​ឡើង​ខ្ពស់​យ៉ាង​លឿន។

២. នំប៉័ង

ក្នុង​នំប៉័ង​១​បន្ទះ មាន​ជាតិ​សូដ្យូម​ដល់​ទៅ ២០០មីលីក្រាម ដូច្នេះ​ហើយ​​វា​ក៏​មិន​ខុស​ពី​​សាច់​កែច្នៃ​ប៉ុន្មាន​ដែរ។

៣. ត្រសក់​ត្រាំ

បើ​ញ៉ាំ​ត្រសក់​ស្រស់​ធម្មជាតិ​​​គ្មាន​បញ្ហា​អ្វី​ត្រូវ​បារម្ភ​ឡើយ ប៉ុន្តែ​ត្រសក់​ត្រាំ​ទើប​ជា​អ្វី​ដែល​ត្រូវ​ជៀស​វាង សម្រាប់​អ្នក​លើស​ឈាម​។ ដោយ​សារ​ត្រសក់​ត្រាំ​ បាន​ផ្អាប់​ទុក​យូរ​ ធ្វើ​ឲ្យ​វា​ស្រូប​ជាតិ​អំបិល​និង​សូដ្យូម​ច្រើន​ខ្លាំង​ណាស់ ទម្រាំ​បាន​ចូល​ជាតិ​​ល្អ។

៤. ភីហ្សា​

​ទោះ​​បី​ចូល​ចិត្ត​ខ្លាំង​ក៏​ដោយ ត្រូវ​តែ​​​ជៀស​​បើ​អ្នក​មាន​ជំងឺ​លើសឈាម។ មិន​ថា​ជា​ភីស្សា​វេច​ខ្ចប់ ឬ​ចម្អិន​ថ្មីៗ សុទ្ធ​តែ​​ប្រើ​ឈីស សាច់​កែច្នៃ ទឹក​ជ្រលក់​ និង​គ្រឿង​ផ្សំ​ជា​ច្រើន​ទៀត ដែល​អាច​បង្ក​​ ​គ្រោះ​ថ្នាក់​ដល់​​អ្នក​។ តាម​ការ​អះ​អាង​របស់ USDA ក្នុង​ភីហ្សា​មួយ​ មាន​ជាតិ​សូដ្យូម​ដល់​ទៅ ៧០០​ មីលីក្រាម។

៥​. សាច់​ក្រហម

ក្រៅ​ពី​ផ្តល់​ប្រូតេអ៊ីន​ល្អ​ចំពោះ​រាង​កាយ សាច់​ក្រហម​ មាន​ជាតិ​ធាត់​និង​សូដ្យូម ដែល​​​អាច​​បង្ក​ទៅ​ជា​ ការ​កក​ស្ទះ​សរសៃ​ឈាម ជំងឺ​បេះដូង​ និង​ដាច់​សរសៃ​ឈាម​ខួរក្បាល​ទៀត​ផង។

៦. សាច់​បី​ជាន់

សាច់​បី​ជាន់​ពិត​ជា​ឆ្ងាញ់​ខ្លាំង​ណាស់ ជាពិសេស​អាហារ​ពេល​ព្រឹក​ ប៉ុន្តែ​កុំ​ភ្លេច​ថា វា​មាន​ផ្ទុក​ជាតិ​ខ្លាញ់ កាឡូរី​ និង​សូដ្យូម​ខ្ពស់​ខ្លាំង​ណាស់​។ សាច់​ជ្រូក​បី​ជាន់ ៣​ បន្ទះ មាន​ជាតិ​សូដ្យូម​ដល់​ទៅ ៥៧៦ មីលីក្រាម កាឡូរី ៣១១ និង​ជាតិ​ខ្លាញ់ ៣ក្រាម។

៧. អាហារ​ដែល​មាន​​ជាតិ​ខ្លាញ់​ខ្ពស់

មើល​រំលង​មិន​បាន​ទេ អាហារ​ខ្លះ​​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នក​ជំងឺ​លើសឈាម​។ ជាពិសេស​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ដូច​ជា ស្បែក​មាន់ សាច់​ក្រហម ផលិតផល​ចេញ​ពី​ទឹកដោះគោ​ជា​ដើម​។

៨. គ្រឿង​ស្រវឹង

លើស​ឈាម​ហើយ បើ​នៅ​តែ​បន្ត​​​ផឹក​ស្រា​មិន​ឈប់​ទៀត ទោះ​ខំ​​លេប​​ធ្លាក់​​​មក​ពី​ឋានសួគ៌​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ​។ វា​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ ហើយ​សម្ពាធ​ឈាម​ឡើង​កាន់​តែ​ខ្លាំង​​ ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ជា​ច្រើន​រាប់​មិន​អស់​។

៩. ជាតិ​ស្ករ

ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ មិន​ត្រឹម​តែ​ឡើង​គីឡូ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​មិន​ល្អ​សម្រាប់​អ្នក​លើស​ឈាម​។ ទោះ​បី​សម្ពាធ​ឈាម ស្ថិត​នៅ​កម្រិត​ធម្មតា​ក៏​ដោយ គួរ​កាត់​បន្ថយ​ជាតិ​ស្ករ ក្នុង​អាហារ​ប្រចាំ​ថ្ងៃ ទើប​ស្ករ​ចំពោះ​សុខភាព។​

១០. ស៊ុប​កំប៉ុង

ក្រៅ​ពី​មាន​រសជាតិ​ឆ្ងាញ់ និង​ងាយ​ស្រួល ស៊ុប​កំប៉ុង​ដែល​ភាគ​ច្រើន​មាន​ដាក់​លក់​ក្នុង​ផ្សារ​ទំនើប​ផ្សេងៗ គឺ​មាន​ជាតិ​សូដ្យូម​ខ្ពស់​បំផុត។

ចុចអានបន្ត៖ សញ្ញា​​​បញ្ជាក់​ថា​​អ្នក​​​ហត់​​នឿយ​​​​ចិត្ត​​​​​​​​​​​​​​​​​​ ច្រើន​​​ជាង​​ហត់​​​​​​នឿយ​កាយ

ប្រភព៖ powerofpositivity ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទថ្មី
;