Toyota RAV4 ២០២១ ធ្វើតេស្តចាក់អន្ទង់ល្បឿនលឿន លទ្ធផលព្រឺជំនួស (វីដេអូ)

  • 2020-12-07 02:16:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការបត់យ៉ាងលឿនដើម្បីគេចចេញពីឧបសគ្គនៅខាងមុខ រួចបួងចង្កូតចូលមកក្នុងគន្លងផ្លូវវិញនៅល្បឿនលឿន គឺជាការធ្វើតេស្តដ៏គួរឲ្យរន្ធត់មួយ ដែលរថយន្តជាច្រើនបានបរាជ័យ។

ជាក់ស្តែង រថយន្ត Toyota RAV4 Plug-in Hybrid ដែលដាក់លក់នៅលើទីផ្សារអាមេរិកខាងជើង ជា​ RAV4 Prime ក៏បានលទ្ធផលមិនសមប្រកបដែរ។

បើតាមវីដេអូនៃការធ្វើតេស្ត Moose Test បង្ហាញឲ្យឃើញថា SUV នោះបានរ៉េចង្កូតយ៉ាងខ្លាំង ហើយបានបុកនឹងរបាំងផ្លូវ នៅពេលគេចចេញពីឧបសគ្គនៅល្បឿន ៦៨គីឡូម៉ែត្រក្នុងមួយម៉ោង ហើយព្យាយាមបួងចង្កូតចូលមកក្នុងគន្លងវិញ ដែលមានន័យថា វាបរាជ័យក្នុងការធ្វើតេស្តនេះ។

រថយន្ត Toyota RAV4 Prime ឆ្នាំ២០២១ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣៨ ១០០ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក ដោយមានបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ៣០២សេះ ហើយមានបំពាក់អាគុយអគ្គិសនីមួយទៀត ដែលអនុញ្ញាតឲ្យវាដំណើរការដោយថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ ៦៨គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ចង់ដឹងថាការធ្វើតេស្តនោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;