(វីដេអូ) AC Milan លេងមិនចាញ់សោះ ហើយដាច់ពិន្ទុច្រើនគួរសមពី Juventus
- 2020-12-07 02:59:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
(វីដេអូ) AC Milan លេងមិនចាញ់សោះ ហើយដាច់ពិន្ទុច្រើនគួរសមពី Juventus
ចន្លោះមិនឃើញ
នៅក្នុងការប្រកួតពានលីគ Seria A សប្ដាហ៍ទី ១០ ក្រុម AC Milan អាចយកបាន ៣ ពិន្ទុបន្ថែមសរុប ២៦ ពិន្ទុលើសក្រុមលេខ ២ Inter Milan ចំនួន ៥ ពិន្ទុនិងដាច់ពីក្រុមលេខ ៤ Juventus ដល់ទៅ៦ ពិន្ទុ។
យប់មិញនេះក្រុម Sampdoria ដែលមានគ្រូបង្វឹកលោក Claudio Ranieri (អតីតគ្រូបង្វឹកក្រុម Leicester City ) បានទទួលស្វាគមន៍ក្រុមកំពុងឡើងជើង AC Milan បញ្ចប់ដោយលទ្ធផល ១-២ ។
លទ្ធផលដ៏ល្អនេះបានធ្វើឲ្យ AC Milan បន្តកំណត់ត្រាលេងមិនចាញ់សោះក្នុងលីគ ១០ ប្រកួតកន្លងមក (ឈ្នះ ៨ ស្មើ២) រដូវកាល ២០២០-២០២១។ ទស្សនាវីដេអូហាយឡាយខាងក្រោម៖