Salah ស៊ុត​១គ្រាប់​តាម​ស្មើ​កំណត់ត្រា​មួយ​របស់ Ronaldo ​​ដែល​លេង​ជិត ២០០ ប្រកួត​នៅ PL

  • 2020-12-07 03:34:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ឆ្នើម ​Mohamed Salah ​អាច​ស៊ុត​បញ្ចូល​ទី​១គ្រាប់​ក្នុង​ចំណោម​គ្រាប់​ឈ្នះ ៤-០ ​លើ​ក្រុម Wolves ​ក្នុង​ការ​ប្រកួត​ពាន​លីគ​សប្ដាហ៍​ទី ១១ យប់​មិញ​។ ១គ្រាប់​​នោះ​គឺ​គ្រាប់​ទី ៨៤ ​របស់​គេ​ក្នុង​ការ​បង្ហាញ​ខ្លួន ១៣១ ​លើក​នៅ English Premier League លេង​ឲ្យ​២​ក្លឹប​ដែល​មាន​ទាំង Chelsea និង Liverpool ។

បើ​គិត​ស្ថិតិ​បុគ្គល​ ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​អេហ្ស៊ីប​រូប​នេះ​ ​អាច​តាម​បាន​ស្មើ​កំណត់ត្រា​គ្រាប់​បាល់ ​ដែល​បន្សល់​ទុក​ដោយ Cristiano Ronaldo ​ដែល​កាល​នោះ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​អតីត​កីឡាករ​ Manchester United ​បង្ហាញ​ខ្លួន​ ១៩៦ ពោល​គឺ​​ជិត ២០០ ប្រកួត​​ឯណោះ​ទើប​អាច​ស៊ុត​បញ្ចូល​ទី​បាន ៨៤ គ្រាប់។

​ជម្រាប​ជូន​ដែរ​ថា Mohamed Salah ​ទើប​នឹង​ចូល​រួម Liverpool នៅ​រដូវកាល ២០១៧-២០១៨ ​ក្រោយ​ផ្ទេរ​ចេញ​ពី ROMA ដែល​បច្ចុប្បន្ន​បង្ហាញ​ខ្លួន​សរុប​ឲ្យ​ហង្ស​ក្រហម​បាន ១៤៦ ដង​​រក​បាន​​ ១៨៤​គ្រាប់​(គិត​គ្រប់​កម្មវិធី​) និង​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ធំៗ​ដូច​ជា ​ពាន Premiere League, ពាន Club World Cup, ពាន UEFA Champions League ​និង​ស្បែកជើងមាស​ផ្ទាល់​ខ្លួន​ផង​ដែរ​។

Salah ពេល​រក​គ្រាប់​បាល់​ទល់​នឹង Wolves

ទស្សនា​វីដេអូហាយឡាយ​ខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;