ងាយរកទេ! ផលិតផលធម្មជាតិចំនួន ៥ អាចប្រើជាទឹករំអិលជួយដល់រឿងលើគ្រែ
- 2020-12-08 06:23:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយរកទេ! ផលិតផលធម្មជាតិចំនួន ៥ អាចប្រើជាទឹករំអិលជួយដល់រឿងលើគ្រែ
ចន្លោះមិនឃើញ
ទឹករំអិលគឺជារបស់ប្រើប្រាស់ដ៏អស្ចារ្យមួយ ដើម្បីសម្រួលឲ្យប្រតិបត្តិការនៅលើគ្រែរបស់អ្នកកាន់តែប្រសើរជាងមុន ហើយជាពិសេសនោះវាកាត់បន្ថយភាពឈឺដោយការកកិតស្បែកបានថែមទៀតផង។ យ៉ាងណាមិញ ភាគច្រើននៃទឹករំអិលដែលកំពុងចរាចរលក់ មិនត្រូវបានផលិតឡើងដោយប្រេងធម្មជាតិសុទ្ធ១០០%នោះទេ ពោលគឺមានលាយឡំជាមួយសារធាតុគីមីតិចឬក៏ច្រើនទៅតាមក្រុមហ៊ុននីមួយៗ។
ប្រសិនអ្នកចង់បានទឹករំអិលដើម្បីជំនួយការរួមមេត្រី ហើយជាផលិតផលធម្មជាតិនោះ អ្នកអាចសាកល្បងផលិតផលទាំង៥មុខដូចខាងក្រោមបាន៖
១. ប្រេងដូងធម្មជាតិ
ប្រេងដូងអាចយកមកធ្វើជាទឹករំអិលបាន ហើយវាមានរសជាតិពិសេស និងក្លិនឈ្ងុយ សក្ដិសមបំផុតសម្រាប់អ្នកនិយមរួមភេទតាមមាត់។ ការជ្រើសរើសប្រេងដូងគឺត្រូវយកប្រេងធម្មជាតិសុទ្ធសាធ ដោយមិនត្រូវប្រើប្រេងដូងដែលចម្រាញ់ឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ស្បែក។ សូមបញ្ជាក់ថា ប្រេងដូងធម្មជាតិមិនអាចប្រើនៅលើស្រោមអនាម័យបាននោះទេ ព្រោះវាអាចកាត់បន្ថយគុណភាពនៃស្រោម។
២. ប្រេងអូលីវ
មិនខុសពីប្រេងដូង ការជ្រើសយកប្រេងអូលីវក៏គួរតែត្រូវរើសប្រេងធម្មជាតិសុទ្ធល្អ។ វាក៏សក្ដិសមបំផុតចំពោះការរួមភេទតាមមាត់ផងដែរ ព្រោះការលេបប្រេងអូលីវមិនបង្កជាគ្រោះថ្នាក់អ្វីសោះឡើយចំពោះសុខភាព។ មួយវិញទៀត ប្រេងអូលីវក៏ត្រូវគេអះអាងដែរថា វាអាចជួយពន្យារពេលចេញទឹកកាមរបស់បុរសឲ្យយូរជាងមុន។
ចំណាំ៖ រាល់ប្រេងធម្មជាតិនេះមិនអាចប្រើជាមួយស្រោមអនាម័យបានទេ។
៣. ប្រទាលកន្ទុយក្រពើ
ប្រទាលប្រភេទនេះអាចប្រើជាទឹករំអិល ហើយអ្វីដែលពិសេសគឺគុណប្រយោជន៍វានៅក្នុងការជួយកាត់បន្ថយភាពឈឺផ្សាដោយការកកិតស្បែកបាន។ បន្ថែមពីនេះ ប្រទាលកន្ទុយក្រពើអាចប្រើជាមួយស្រោមអនាម័យបាន ដោយមិនចោទជាបញ្ហាអ្វីទេ។
៤. ប្រេងផ្លែបឺរ
អត្ថប្រយោជន៍ប្រេងផ្លែបឺរមិនខុសពីប្រេងដូង និងប្រេងអូលីវនោះទេ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺប្រេងផ្លែបឺរមិនសូវធុំក្លិន និងមានរសជាតិមិនសូវខ្លាំង។
៥. ប្រេងវីតាមីន E
ប្រេងវីតាមីន E ល្អសម្រាប់ស្បែកគ្រប់ប្រភេទ ជាពិសេសចំពោះអ្នកដែលមានស្បែកងាយប្រតិកម្ម៕