ពី​ខ្សែ​ប្រយុទ្ធ​លំដាប់​ពិភពលោក ​មក​លេង​លីគ​លំដាប់​ទី ២ ​អុីតាលី​ទាំង​គ្មាន​តម្លៃ​ខ្លួន​

  • 2020-12-08 04:49:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​ប្រយុទ្ធ​ Mario Balotelli ​សម្រេច​ការ​ផ្ទេរ​ជា​ផ្លូវការ​ទៅ​កាន់​ក្លឹប​ Monza នៅ​ក្របខ័ណ្ឌ Serie B ដោយ​គ្មាន​តម្លៃ​ខ្លួន​ ម្សិល​មិញ​នេះ ដែល​មាន​អតិត​កីឡាករ AC Milan ត្រូវ​ជា​មិត្តភក្តិរបស់​គេ​គឺ Kevin Prince-Boateng ក៏កំពុង​ប្រកបអាជីពនៅទីនោះ​ដែរ។

កីឡាករ​វ័យ​ ​៣០​ឆ្នាំ​​រូប​នេះ​អត់មាន​ក្លឹប​លេង​ចាប់តាំង​ចាកចេញ​ពី​ក្លឹប Brescia ជិត​កន្លះ​ឆ្នាំ​ហើយ​។ Mario ត្រូវ​បាន​គេ​ដឹង​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម Franciacorta ​ដែល​លេង​នៅ Serie D កាល​ពី​ខែ​ វិច្ឆិកា។

មុន​នឹង​សម្រេច​ការ​ផ្ទេរ​នេះ​ដែរ ធ្លាប់​មាន​ក្រុមមួយ​ទាក់ទង​រូប​គេ​ដែរ​គឺ​ ​ក្រុម Como ស្ថិត​នៅ​លេខ​១៣​ឯ​ណោះ​ក្នុង​គ្រុប A ​នៃ​លីគ Serie C ​នា​រដូវ​កាល​នេះ។ ​ក្លឹប​ដដែល​នេះ​ ​ត្បិត​តែ​លេង​នៅ​លីគ​ក្រោម​មែន ប៉ុន្តែ​ពួក​គេ​​មាន​ម្ចាស់​ជា​សេដ្ឋី​ប្រាក់​វាល់​លាន​ឯ​ណោះ។ ​លោក Robert Budi Hartono ​សេដ្ឋី​កូន​កាត់​ចិន ឥណ្ឌូណេស៊ី ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ​១៨​ពាន់​លាន​ដុល្លារ​គឺ​ជា​ម្ចាស់​របស់​ក្លឹប Como ​នេះ។ ​

ជម្រាប​ជូន​ដែរ​ថា ​Mario Balotelli ធ្លាប់​ប្រកប​អាជីព​ជា​កីឡាករ​នៅ​លំដាប់​ពិភពលោក ​នៅ AC Milan ដែល​មាន​ម្ចាស់​ក្លឹប​សេដ្ឋី​មាន​លុយ​ ​បន្ត​ធ្លាក់​ខ្លួន​ជា​លំដាប់​រហូត មក​លេង​លីគ​លំដាប់​ទី​២របស់អុីតាលី គ្មាន​តម្លៃខ្លួនទៀត​។

​ប្រការ​ទាំង​នេះ​ត្រូវ​បាន​មហាជន​​ដែលតាម​ដាន​វិស័យ​បាល់ទាត់ ​សន្និដ្ឋាន​ថា​អាច​នឹង​មក​ពី​អត្តចរឹក​ច្រឡោងខាម​របស់​គេ ​និង​មួយ​ផ្នែក​ទៀត​ការ​រើស​អើស​ពណ៍​សំបុរ​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ដើម៕

Kevin Prince-Boateng និង Mario Balotelli កាលនៅ​លេង​ឲ្យ AC Milan

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;