លេង​អីចឹង​ហ្មង សូដា នីតា ប្រកាស​លក់​ផ្ទះ យក​លុយ​បើក​ផលិតកម្ម

  • 2020-12-08 07:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សូដា នីតា នៅ​វេលា​ថ្ងៃ​ត្រង់​នេះ បាន​បញ្ចេញ​ឲ្យ​ដឹង​រឿងមួយ គឺ​នាង​នឹង​លក់​ផ្ទះ​របស់​នាង​ចេញ ហើយ​យក​លុយ​ពី​ការ​លក់​នេះ​ទៅ​បើក​ផលិតកម្មវិញ។

សារ​របស់​តារាស្រី បាន​​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ ក្រោយ​ពី​នាង​បាន​បញ្ចេញ​រឿង​នេះ​នៅ​លើ​ហ្វេសប៊ុក​របស់​នាង។ នីតា លើក​ឡើង​ថា ក្នុង​វេលា​កូវីដ ១៩ នាង​ត្រូវ​ការ​លុយ។ យ៉ាង​ណា មិន​មាន​ន័យ​ថា នាង​ជួប​រឿង​ទ័ល​ទើប​ប្រកាស​លក់​ផ្ទះ​នោះ​ទេ ខណៈ​គេ​ដឹង​ថា តារា​ស្រី​រូប​នេះ​រស់​ក្នុង​ជីវិត​ហ៊ឺហារ​មិន​ធម្មតា មាន​ទាំង​វីឡា និង​រថយន្ត​ប្រណិត​២​គ្រឿង​ជិះ​ថែម​ទៀត។

ការ​ដែល​នាង លក់​គឺ​ដើម្បី​យក​លុយ​ពង្រីក​មុខ​ជំនួញ​បន្ថែម​ប៉ុណ្ណោះ។ ម្យ៉ាង​ផ្ទះ​នោះ គឺ​ជា​ផ្ទះ​ដែល​សល់​ទំនេរ​ចោល​ប៉ុណ្ណោះ ប្រភេទផ្ទះល្វែង E0+E1 សង្កាត់ទឹកល្អក់ទី៣ ខ័ណ្ឌ ទួលគោក។ សូដា នីតា បាន​ដាក់​តម្លៃ​លក់ ១៨ម៉ឺន​ដុល្លារ​អាមេរិក។ គម្រោង​លក់​ផ្ទះ​នេះ នាង​ចង់​យក​លុយ​ទៅ​បើក​ផលិតកម្ម​មួយ។

នីតា ថ្លែង​ថា៖ "លក់ផ្ទះ១ល្វែង១ល្វែងតម្លៃ 18.0000$ លក់បានត្រៀមលុយបើកផលិតកម្មភាពយន្ត បើមានអ្នកគ្រាំទ្រ ជួយទិញផងព្រោះខ្ចិលទុកចោល!”។ តម្លៃ​ខាង​លើ នាង​ធានា​កាត់​ប្លង់​រឹង​ជូន​អ្នក​ដែល​ទិញ​ថែម​ទៀត។

ចំពោះ​បញ្ហា​នេះ សូដា នីតា បាន​ឆ្លើយ​ប្រាប់​តាម​សារ​អេឡិចត្រូនិក​ថា អ្វី​ដែល​ប្រិយមិត្ត​បាន​ឃើញ​លើ​ហ្វេសប៊ុក​នោះ គឺ​ជា​ការ​ពិត ពិត​មែន។ ជាមួយ​គ្នា រឿង​គ្រោង​បើក​ផលិតកម្ម​មួយ​នោះ ក៏​ជា​ការ​ពិត​ដែរ។ យ៉ាង​ណា​ក៏​ដោយ នាង​មិន​បាន​និយាយ​លម្អិត​នោះ​ទេ។ នាង​ថា អ្វី​ៗ​ចាំ​លក់​ផ្ទះ​បាន​លុយ​សិន។ “ដូច​ខ្ញុំ​ផុស​លើ​ហ្វេសប៊ុក​អីចឹង ចាំ​លក់​បាន​សិន​ចាំ​គិត​ព្រោះ​ត្រូវវ​ការ​ដើម​ច្រើន ណាមួយ​សម័យ​កូវីដផង!"៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;