ស្ងាត់ៗ! ភ្នំខ្ពស់បំផុតលើលោក លូតកម្ពស់ជិត ១ម៉ែត្រ ព្រោះហេតុផលមួយ

  • 2020-12-09 02:49:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេសនេប៉ាល់ និងចិន បានប្រកាសរួមគ្នាថា ភ្នំខ្ពស់បំផុតនៅលើពិភពលោក Mount Everest ឥឡូវនេះមានកម្ពស់ខ្ពស់ជាងមុន ០,៨៦ ម៉ែត្រ បើប្រៀបធៀបទៅនឹងការគណនាជាផ្លូវការកាលពីលើកមុន។

ឥឡូវនេះកម្ពស់ថ្មីរបស់ភ្នំ Everest គឺ ៨ ៨៤៨,៨៦ ម៉ែត្រ ខណៈពីមុនត្រឹមតែ ៨ ៨៤៨ ម៉ែត្រប៉ុណ្ណោះ អរគុណដល់ការកើនឡើងនៃកម្រាស់ព្រិលនៅលើកំពូលភ្នំ។

គួរឲ្យដឹងថា ការវាស់ជាផ្លូវការពីមុនរបស់ប្រទេសចិន គឺត្រឹមតែ ៨ ៨៤៤,៤៣ ម៉ែត្រប៉ុណ្ណោះ ធ្វើឲ្យកម្ពស់ភ្នំទាបជាងការវាស់របស់ប្រទេសនេប៉ាល់ ជិត ៤ ម៉ែត្រ។

ភ្នំ Everest ឈរនៅលើព្រំដែនរវាងប្រទេសចិន និងនេប៉ាល់ ហើយអ្នកឡើងភ្នំបានឡើងវាទាំងសងខាងតែម្តង។

យ៉ាងណាក៏ដោយ មន្រ្តីនៅក្រសួងការបរទេស និងនាយកដ្ឋានស្ទង់មតិរបស់ប្រទេសនេប៉ាល់ បាននិយាយថា ក្រុមអ្នកអង្កេតមកពីប្រទេសទាំងពីរបានសហការគ្នា និងឯកភាពលើកម្ពស់ថ្មី គឺ ៨ ៨៤៨,៨៦ ម៉ែត្រ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;