កើតរឿងអីចឹងសោះ បានជា PSG និង Istanbul ត្រូវលេងម្ដងទៀតយប់នេះ
- 2020-12-09 04:07:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កើតរឿងអីចឹងសោះ បានជា PSG និង Istanbul ត្រូវលេងម្ដងទៀតយប់នេះ
ចន្លោះមិនឃើញ
ជំនួបជុំចុងក្រោយនៅទឹកដីបារាំងវគ្គសន្សំពិន្ទុតាមពូល UCL រវាងក្រុម Paris Saint-Germain ត្រូវស្វាគមន៍ក្រុមតួកគី Istanbul Basaksehir យប់មិញត្រូវបានផ្អាក ក្រោយលេងបានតែ ២៣ នាទីតង់ទី១។
ចំពោះបញ្ហាចម្រូងចម្រាសរហូតឈានដល់ការសម្រេចចិត្តផ្អាកបែបនេះ ដោយសារតែនៅក្នុងការប្រកួតនោះមន្រ្តីអាជ្ញាកណ្ដាលទី៤របស់ UEFA បាននិយាយបោះពាក្យសម្ដីរើសអើងពណ៌សំបុរទៅលើ ជំនួយការស្បែកខ្មៅម្នាក់របស់ក្រុម PSG ។
យ៉ាងណាមិញដោយមានការព្រមព្រៀងទាំងសងខាង ទើបការប្រកួតត្រូវផ្អាកទុកលទ្ធផលបណ្ដោះអាសន្ន ហើយក្រុមទាំងពីរនឹងត្រូវលេងយប់នេះម្ដងទៀតម៉ោង៣យប់ថ្ងៃទី១០ ខែធ្នូ ដើម្បីស្វែងរកក្រុមឡើងទៅ វគ្គ១៦ក្រុមចុងក្រោយ។
ជម្រាបជូនដែរថាពូល H មាន RB Leipzig រកបាន១២ពិន្ទុគ្រប់គ្រាន់ឡើងវគ្គបន្ត។ ចំណែកឯ PSG មាន១០ពិន្ទុតែត្រូវលេងមួយប្រកួតទៀត រីឯ Manchester United និង Istanbul អស់ឱកាសទៅហើយ។