រយៈពេល ២ថ្ងៃនេះ តារាណាខ្លះបានបរិច្ចាគថវិកាទិញវ៉ាក់សាំកូវីដ-១៩?

  • 2020-12-09 08:24:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រយៈពេល​ពីរ​ថ្ងៃ ក្រោយ​ពី​ប្រមុខរាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន និង​សប្បុរសជន ចូល​រួម​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​តាម​លទ្ធភាព ដើម្បី​ទិញ​វ៉ាក់សាំង​ជំងឺ​កូវីដ-១៩ មាន​សិល្បករ-សិល្ប​ការិនី​ខ្មែរ​ចូល​រួម​បរិច្ចាគ​ជា​ហូរហែ។

នៅ​ថ្ងៃទី៩ ខែ​ធ្នូ នេះ kley Kley សូម​បង្ហាញ​ជូន​ប្រិយមិត្ត​នូវ​សប្បុរសជន​ចេញ​ពី​ចង្កោម​សិល្បៈ​ចំនួន​១៤រូប ដែល​បាន​ចេញ​មុខ​បរិច្ចាគ​កាល​ពី​ថ្ងៃ​ម្សិលម្ង៉ៃ ម្សិលមិញ និង​ព្រឹក​នេះ។ ការបរិច្ចាគរបស់តារាទាំងនេះសម្រាប់ទិញវ៉ាក់សាំងជាមួយរាជរដ្ឋាភិបាលលើកដំបូងនេះ គឺមានចន្លោះពី២០ម៉ឺនរៀល ទៅដល់១០លានរៀល។

១/ កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ និង​គ្រួសារ បាន​បរិច្ចាគ​ចំនួន​១០​លាន​រៀល។

២/ លោក ឆាយ វីរៈយុទ្ធ និង​ភរិយា បាន​បរិច្ចាគ​ចំនួន​៥​លាន​រៀល។

៣/តារា​ចម្រៀង​លោក ខេម បាន​បរិច្ចាគ​ចំនួន​១០​លាន​រៀល។

៤/តារា​ចម្រៀង​កញ្ញា តន់ ចន្ទ​សីម៉ា បាន​បរិច្ចាគ​ចំនួន​១០​លាន​រៀល។

៥/តារា​ចម្រៀង​លោក ខេមរៈ សិរីមន្ដ បាន​បរិច្ចាគ​ចំនួន​៤​លាន​រៀល។

៧/តារា​ចម្រៀង សួស វីហ្សា និង​ស្វាមី បាន​បរិច្ចាគ​ចំនួន​៤​លាន​រៀល។

៨/តារា​ចម្រៀង នី រតនា និង​ភរិយា បាន​បរិច្ចាគ​ចំនួន​៤​លាន​រៀល។

៩/តារា​សម្ដែង និង​ជា​ពិធី​ការិនី នៅ សូនីតា បរិច្ចាគ​ចំនួន​១០០​ដុល្លារ។

១០/តារា​ចម្រៀង ពេជ្រ សូលីកា និង​ស្វាមី បាន​បរិច្ចាគ​ចំនួន​២​លាន​រៀល។

១១/តារា​សម្ដែង ម៉ាក់ សែនសូនីតា និង​ស្វាមី បាន​បរិច្ចាគ​ចំនួន​២​លាន​រៀល។

១២/ពិធី​ករ​លោក ប៉ែន ចំរុង បាន​បរិច្ចាគ​ចំនួន​៤០​ម៉ឺន​រៀល។

១៣/តារា​សម្ដែង អេណា បាន​បរិច្ចាគ​ចំនួន​៤០​ម៉ឺន​រៀល។

១៤/តារា​សម្ដែង​លោក សេង មង្គល បាន​បរិច្ចាគ​ចំនួន​២០​ម៉ឺន​រៀល។

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី
;