[វីដេអូ] ក្រុម​លេង​ចាញ់​គេ​សោះ​ ​តែ​សប្បាយ​ចិត្ត​អបអរ​ដោយសារ​រឿង​នេះ​!

  • 2020-12-10 01:53:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​អាឡឺម៉ង់ Borussia Moenchengladbach ​​ទោះ​បី​ជា​លេង​ចាញ់​ ​០-២ ​ទល់​នឹង​ក្រុម​ Real Madrid នៅ​ទឹកដី​អេស្ប៉ាញ​យប់​មិញ​នេះ​​ ប៉ុន្តែ​ពួក​គេ​ទៅ​ជា​សប្បាយ​ចិត្ត​អបអរ​ដោយសារ​​ទៅ​អ៊ុត​មើល​លទ្ធផល​មួយ​គូ​ទៀត ដែល​លេង​ម៉ោង​តំណាល​គ្នា​នោះ​គឺ​ Shakhtar Donetsk ​​ស្មើបាន​ត្រឹម ០-០ ​ជាមួយ Inter ។

​ពូល​ B ​លទ្ធផល​បែប​នេះ​បាន​ជួយ​ឲ្យ​ Moenchengladbach ​មក​ឈរ​លេខ២ ​​មាន ៨ពិន្ទុ​​គ្រប់​គ្រាន់​នឹង​ឡើង​ទៅ​វគ្គ​១៦​ ក្រុម​ចុង​ក្រោយ​​ពាន UEFA Champions League រដូវកាល ២០២០-២០២១ ​។ ចំណែក​ Shakhtar Donetsk ​ធ្លាក់​ទៅ​លេង​វគ្គ ៣២ ​ក្រុម​ Europa League ។ ​ទស្សនា​វីដេអូ​និង​រូបភាព​ខាងក្រោម៖

លទ្ធផលពូល B

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;