ក្រុម​មក​ពី​អង់គ្លេស​លេង​នៅ​ Champions League ​ស៊ី​ដាច់​គេ​លើ​រឿង​នេះ​

  • 2020-12-10 03:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​បញ្ចប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​៦ប្រកួត​កន្លង​មក​ គេ​បាន​រក​ឃើញ​ថា​ ​ស្ថិតិ​គ្រាប់​បាល់​ដែល​ធ្លាយ​សំណាញ់​ទី ​តិច​ជាង​គេ​បំផុត ​បាន​ទៅ​លើ​ក្រុម​មក​ពី​ក្របខ័ណ្ឌ English Premier League ​ទាំង​អស់​ ​ដែល​ក្នុង​នោះ​មាន ​Manchester City ​របូត​តែ​១គ្រាប់​គត់, Chelsea របូត​២គ្រាប់ និង Liverpool ​របូត៣គ្រាប់។

រូបតំណាងក្រុម​ទាំង ៣ ឡើង​ទៅ​វគ្គ១៦ក្រុម​ចុងក្រោយ UCL
រឿង​ដែល​គួរឲ្យ​ចាប់អារម្មណ៍សម្រាប់​ក្រុម​កំពុង​ឡើង​ជើង Manchester City គឺពួកគេ​អាច​រក្សា​សំណាញ់​ទី​ឲ្យ​របូត​តែ​មួយ​គ្រាប់​បែប​នេះ ស្មើ​នឹង​កំណត់ត្រា​ត្រកូលដូច​គ្នា​ Manchester United ធ្លាប់​ធ្វើបាន​កាលពី​រដូវកាល ២០១០-២០១១ ។

​ក្រុម​មក​ពី​អង់គ្លេស​​លេច​ធ្លោ​ខ្លាំង​ជាង​គេ​ក្នុង​វគ្គ​នេះ​​គឺ Manchester City ​ដោយ​ពួក​គេ​អាច​​រក​បាន​សរុប​ ១៦ពិន្ទុ​ ​ជាប់​ចំណាត់​ថ្នាក់​កំពូល​ជាមួយ​ក្រុម​ខ្លាំង​កាល​ពី​អតីតកាល​ដូច​ជាក្រុម ​Arsenal រដូវកាល 2005-2006 ​ក្រុម Manchester United រដូវកាល 2007-2008 និង​ក្រុម Tottenham ​រដូវកាល 2017-2018 ៕ ប្រភព៖ OptaJoe

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;