ប្អូនស្រីគីម ជុងអ៊ុន ប្រតិកម្មនឹងកូរ៉េខាងត្បូង ដែលមិនជឿថាកូរ៉េខាងជើងគ្មានករណីឆ្លងកូវីដ
- 2020-12-10 04:33:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្អូនស្រីគីម ជុងអ៊ុន ប្រតិកម្មនឹងកូរ៉េខាងត្បូង ដែលមិនជឿថាកូរ៉េខាងជើងគ្មានករណីឆ្លងកូវីដ
ចន្លោះមិនឃើញ
Kim Yo-jong ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានរិះគន់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងចំពោះការសង្ស័យលើការអះអាងរបស់កូរ៉េខាងជើងដែលថាប្រទេសនេះគ្មានវីរុសកូរ៉ូណាសូម្បីតែ១ករណី។
ឆ្លើយតបនឹងការសង្ស័យនេះ Kim Yo-jong បានចាត់ទុករដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងថាការប៉ុនប៉ងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កូរ៉េខាងជើង នៅពេលដែលប្រទេសនេះកំពុងការពារប្រឆាំងនឹងជំងឺរាតត្បាតកូវីដ.១៩បានយ៉ាងល្អ បោះទោះជាកំពុងជួបវិបត្តិសេដ្ឋកិច្ចក៏ដោយ៕