កម្ពុជា-ចិន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសោតទស្សន៍
- 2020-12-10 07:20:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា-ចិន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសោតទស្សន៍
ចន្លោះមិនឃើញ
កម្ពុជា និងចិន បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសោតទស្សន៍ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។ ការលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ តាមប្រព័ន្ធវីដេអូ ស្តីពី « កិច្ចសហប្រតិបត្តិការលើវិស័យសោតទស្សន៍ » កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងឆ្នាំ២០២០ និងពិភាក្សាអំពីផែនការសម្រាប់អនុវត្តនៅឆ្នាំ២០២១ មានដូចជា កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍ កិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរទៅវិញទៅមករបស់ប្រព័ន្ធផ្សព្វផ្សាយ ការបណ្តុះបណ្តាលដល់មន្ត្រីជំនាញ និងដំណើរទស្សនកិច្ចផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ និងការចែករំលែកបទពិសោធន៍អំពីសកម្មភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។
ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញប្រព័ន្ធផ្សព្វផ្សាយឯកជន ឱ្យចូលរួមអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍ ឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
លោក កឹម គុណវឌ្ឍន៍ ប្រព័ន្ធផ្សព្វផ្សាយចិន ដែលបានចុះបញ្ជិកានៅក្រសួងព័ត៌មានកម្ពុជា មានគេហទំព័រចំនួន ០៩ អង្គភាពទស្សនាវដ្តីចំនួន ០៣ កាសែត ០៦ អង្គភាព ព្រឹត្តិប័ត្រព័ត៌មាន ០១ អង្គភាព ទីភ្នាក់ងារសារព័ត៌មានចិន ០៦ អង្គភាព និងសមាគម ០១ អង្គភាព ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍ និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ ស្តីពី « កិច្ចសហប្រតិបត្តិការលើវិស័យសោតទស្សន៍ » រវាងក្រសួងព័ត៌មានកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន ចិន នឹងប្រព្រឹត្តិទៅនៅប្រទេសចិន នាឆ្នាំក្រោយ៕
ប្រភព៖ ក្រសួងព័ត៌មាន