យឹម តាស្រង់ ចេញមុខផ្ទាល់ ក្រោយលេចតម្លៃខ្លួន សីម៉ា ខ្ពស់ដល់២ម៉ឺនដុល្លារ!
- 2020-12-10 09:26:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យឹម តាស្រង់ ចេញមុខផ្ទាល់ ក្រោយលេចតម្លៃខ្លួន សីម៉ា ខ្ពស់ដល់២ម៉ឺនដុល្លារ!
ចន្លោះមិនឃើញ
ប្រមាណ១សប្ដាហ៍មុន មានការភ្ញាក់ផ្អើលខ្លាំងក្រោយលេចដំណឹងថា តន់ ច័ន្ទសីម៉ា មានតម្លៃហត់នឿយសម្រាប់ការច្រៀងតាមកម្មវិធីនានាដល់ទៅ ២ម៉ឺនដុល្លារអាមេរិក ហើយនៅពេលនេះ យឹម តាស្រង់ ដែលជាមេកើយរបស់តារាចម្រៀងបានចេញមុខនិយាយរឿងនេះដោយផ្ទាល់។
យឹម តាស្រង់ នៅតែអះអាងថា រឿងតម្លៃខ្លួនរបស់តារាចម្រៀងស្រីជួរមុខរបស់ Galaxy រូបនេះ ពិតជាមានតម្លៃដល់ ២ម៉ឺនដុល្លារអាមេរិកពិតមែនដែលជាតួលេខខ្ពស់បំផុតសម្រាប់សិល្បករក្នុងស្រុក ប៉ុន្តែថា តួលេខនេះ មិនត្រូវគ្រប់កម្មវិធីនោះទេ។
"បើនិយាយពីរឿងផ្ដោតវិញ គឺយើងផ្ដោតទៅលើការប្រគំតន្ត្រីធំៗ ដែលយើងដាក់តម្លៃត្រឹម ៥ពាន់ដុល្លារ សម្រាប់កម្មវិធីតូចៗ ដែលមិនមែនជាការប្រគំតន្ត្រី គឺយើងដាក់តម្លៃ ២ម៉ឺនដុល្លារ"។ យឹម តាស្រង់ ថ្លែង។
ប្រភេទកម្មវិធីតូចៗ ដែលនាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra លើកឡើងនេះ គឺសំដៅទៅកម្មវិធីមង្គលការ និងពិធីជប់លៀង និងខួបកំណើត ប៉ុន្តែជាកម្មវិធីរបស់អ្នកដែលមានជីវភាពល្អប្រសើរខ្លាំង ឬហៅម្យ៉ាងទៀតថា "ត្រកូលអភិជន"។ "អីចឹងហើយ បើគាត់ពេញចិត្ត ចង់បាន សីម៉ា តម្លៃប៉ុណ្ណឹង គឺគាត់អាចធ្វើទៅតាមបាន..."។
តាស្រង់បន្ថែមថា តម្លៃទាបជាងនេះ មានតារាចម្រៀងក្នុងស្រុកជាច្រើនបានកំណត់រួចហើយ ដូច្នេះហើយ តារាចម្រៀងរបស់លោក គឺមានស្តង់ដារតម្លៃហត់នឿយសម្រាប់កម្មវិធីតូចៗទាំងនោះផ្សេង។ទោះយ៉ាងនេះក្ដី ដូចប្រាប់ពីខាងលើ តាស្រង់ បញ្ជាក់ថា នេះជាកម្មវិធីដែលគណៈគ្រប់គ្រងផលិតកម្មមិនផ្ដោតខ្លាំងនោះទេ។
លោកថា ផលិតកម្មចង់ឲ្យតារាចម្រៀង ទំនេរពីការងារនោះច្រើនជាងប្រសិនបើតម្លៃពលកម្មទាបជាងនោះ ត្បិតថា ខាងផលិតកម្មក៏មានការងារផ្សេងៗទៀតជាច្រើន សម្រាប់ឲ្យតារាចម្រៀងរបស់ខ្លួនទាំងអស់ធ្វើ ក្រៅពីច្រៀង ដែលអាចឲ្យពួកគេអាចរកកម្រៃបានខ្ទង់ម៉ឺនដុល្លារបន្ថែមទៀតក្នុង១ខែៗដែរ៕