ចិនធ្វើទុក្ខខ្លាំង អាមេរិកបានផ្ដល់សិទ្ធិជ្រកកោនបណ្ដោះអាសន្នដល់ពលរដ្ឋហុងកុង
- 2020-12-11 02:22:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនធ្វើទុក្ខខ្លាំង អាមេរិកបានផ្ដល់សិទ្ធិជ្រកកោនបណ្ដោះអាសន្នដល់ពលរដ្ឋហុងកុង
ចន្លោះមិនឃើញ
រដ្ឋសភាអាមេរិកបានបោះឆ្នោតផ្ដល់សិទ្ធិរស់នៅបណ្ដោះអាសន្ននៅក្នុងសហរដ្ឋអាមេរិកដល់ពលរដ្ឋហុងកុង បន្ទាប់ពីរដ្ឋាភិបាលចិនកុម្មុយនិស្តកំពុងដាក់សម្ពាធគ្រប់បែបយ៉ាង ក្រោយពលរដ្ឋខ្លួនបង្ហាញចេតនាមិនចង់នៅក្រោមការគ្រប់គ្រងរបស់ចិន។
រដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តលើសំណើច្បាប់ការពារបណ្ដោះអាសន្នរយៈពេល ៥ ឆ្នាំដល់ពលរដ្ឋហុងកុង។ ពលរដ្ឋហុងកុងនឹងមានសិទ្ធិធ្វើការនៅក្នុងសហរដ្ឋអាមេរិក និងមិនអាចត្រូវបានគេបណ្ដេញចេញពីសហរដ្ឋអាមេរិកនោះទេក្នុងរយៈពេល ៥ឆ្នាំ។
ច្បាប់នេះកំពុងរង់ចាំព្រឹទ្ធសភាដើម្បីផ្ដល់ការអនុម័តចុងក្រោយ យ៉ាងណាកន្លងមកវិធានការនេះទទួលបានការគាំទ្រពីគណបក្សទាំងពីររួចទៅហើយ ដូច្នេះគេរំពឹងថាវានឹងចូលជាធរមានក្នុងពេលឆាប់ៗដោយគ្មានការរាំងស្ទះ៕