ជប៉ុន ផ្តល់លុយជិត ១លានដុល្លារ ជួយផ្នែកសង្គមកិច្ចតាមជនបទនៅកម្ពុជា

  • 2020-12-11 07:07:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ថវិកាសរុបជិត ១លានដុល្លារអាមេរិកដើម្បីជួយដល់ផ្នែកសង្គមកិច្ចនៅតាមជនបទនៃប្រទេសកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង។ កញ្ចប់ថវិកាទាំងនេះ នឹងបែងចែកទៅឱ្យអង្គការចំនួន២ ដែលស្ថិតក្រោមក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន នៃជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ នេះបើតាមការឱ្យដឹងពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

សេចក្តីជូនដំណឹងតាមរយៈសារអ៊ីម៉េលរបស់ស្ថានទូតជប៉ុននៅថ្ងៃទី១១ ខែធ្នូនេះ បានបញ្ជាក់ថា ថវិកា៦៩៤ ៥៣៩ដុល្លារ នឹងផ្តល់ទៅឱ្យមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) សម្រាប់គម្រោងពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រដើម្បីអនុវត្តការវះកាត់កុមារនៅខេត្តក្រចេះឆ្នាំទី២ និងថវិកាចំនួន២៧៣ ៨៥១ដុល្លារទៀត នឹងផ្តល់ទៅឱ្យសមាគមជំនួយនិងជំនួយសង្គ្រោះជប៉ុន(AAR Japan) សម្រាប់គម្រោងលើកកម្ពស់ការអប់រំរួមលើកុមារពិការដោយលើកកម្ពស់ការអនុវត្តនៅតំបន់គំរូ និងបង្កើតប្រព័ន្ធវាយតម្លៃឆ្នាំទី២។

ពិធីចុះហត្ថលេខានៃការផ្តល់ជំនួយទាំងនេះ នឹងធ្វើឡើងនៅថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ នាស្ថានទូតជប៉ុន ក្នុងរាជធានីភ្នំពេញ៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទថ្មី
;