អស្ចារ្យណាស់! វីដេអូចម្រៀងថ្មីរបស់ Taylor Swift មានបញ្ចូលទិដ្ឋភាពប្រាសាទខ្មែរ

  • 2020-12-11 07:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Taylor Swift បាន​បង្ក​នូវ​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នក​គាំទ្រ​តាម​រយៈ​ការ​បញ្ចេញ​អាល់ប៊ុម​ចម្រៀង​ថ្មី​ទី​៩​ ​ក្រោយ​​​ពី​បញ្ចេញ​អាល់ប៊ុម​ចម្រៀង​ទី​៨ បាន​រយៈពេល​ប្រហែល​ជាង​៤​ខែ​ប៉ុណ្ណោះ។

អាល់ប៊ុម​ចម្រៀង​ថ្មី​មាន​ឈ្មោះ​ថា​ "evermore” ដែល​ក្នុង​នោះ​មាន​បទ​ចម្រៀង​សរុប​ចំនួន ១៥​បទ។ ក្នុង​នោះ​ដែរ មាន​បទ​មួយ​​ចំណង​ជើង​ថា​ “marjorie” គឺ​ជា​បទ​ដែល​ Taylor Swift និពន្ធ​ឡើង​ជា​ពិសេស​ជូន​លោក​យាយ​របស់​នាង​ដែល​មាន​ឈ្មោះ​ថា​​ Marjorie Finlay។

បទ​ចម្រៀង​ “marjorie” នេះ​ដែរ​​ក៏​បាន​ភ្ជាប់​មក​ជា​មួយ​វីដេអូ​ប៉ារូល​ចម្រៀង ដែល​ក្នុង​វីដេអូ​ឃើញ​មាន​បញ្ចូល​នូវ​​ខ្សែ​អាត់​វីដេអូ​មួយ​ចំនួន​អំពី​លោក​យាយ​ Marjorie Finlay ហើយ​ក្នុង​នោះ​ឃើញ​មាន​ខ្សែ​អាត់​បង្ហាញ​អំពី​ដំណើរ​កម្សាន្ត​របស់​លោក​យាយ​នៅ​ប្រាសាទ​កម្ពុជា​ផង​ដែរ។

ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​​​​​​

អត្ថបទ៖ សុខហេង

អត្ថបទថ្មី
;