រន្ថើន​អ្នក​រាំ​ណាស់! ព្រាប សុវត្ថិ ទើប​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​អស្ចារ្យ ជាមួយ​បទ​ចម្រៀង​ថ្មី

  • 2020-12-14 02:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​កំពូល​តារា​ចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​ហ្គាឡាក់ស៊ី​លោក ព្រាប សុវត្ថិ បញ្ចេញ​សកម្មភាព​រាំ​ជាមួយ​តារា​ចម្រៀង​ស្រី​រួម​ផលិតកម្ម តន់ ចន្ទ​សីម៉ា តាម​បណ្ដាញ​សង្គម​Tik Tok ឥឡូវ​លោក បាន​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​ល្វតល្វន់​ជាមួយ​ក្មេង​ប្រុស​ទៀត​ក្នុង​បទ​ចម្រៀង​ថ្មី​ដែល​មាន​ចំណង​ជើង​ថា"កុំ​រាំ​ជិត​គ្នា"។

តោះ...! ទស្សនា​ក្បាច់​រាំ​របស់​លោក ព្រាប សុវត្ថិ ទាំង​អស់​គ្នា៖

"កុំ​រាំ​ជិត​គ្នា" ដែល​ជា​បទ​ថ្មី​របស់​លោក​ព្រាប សុវត្ថិ និពន្ធ​Melody និង​ទំនុក​ច្រៀង​ដោយ ទុយ ច័ន្ទ​មុនី កំពុង​ល្បី​ខ្លាំង​ក្នុង​បរិបទ​កូវីដ-១៩ បើ​ទោះ​បី​ជា​បទ​នេះ​មិន​ទាន់​បាន​ចេញMV ជា​ផ្លូវ​ការ​នៅ​ឡើយ​ក្ដី។

កំពូល​តារា​ចម្រៀង​រូប​នេះ បាន​ចាប់អារម្មណ៍​លើ​បទ​នេះ​ខ្លាំង ដោយ​លោក​បាន​បញ្ចេញ​សកម្មភាព​រាំ​យ៉ាង​ល្អ​ជាមួយ​អ្នក​រាំ​ប្រុស និង​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​ក្នុង​ផលិតកម្ម​តែ​មួយ​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា ពោល​គឺ​នៅ​ថ្ងៃ​ម្សិលម្ង៉ៃ និង​យប់​មិញ​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី
;