[វីដេអូ] Messi នៅ​សល់​តែ​១គ្រាប់​ទៀត​ប៉ុណ្ណោះ​ ​តាម​ស្មើ​កំណត់​ត្រា​ Pele ​បាន​ហើយ!

  • 2020-12-14 02:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​​ FC Barcelona ​ដែល​ជា​ម្ចាស់​ផ្ទះ​អាច​យក​ឈ្នះ​បាន​ត្រឹម​តែ ១-០ ប៉ុណ្ណោះ​លើ​ក្រុម Levante ​ក្នុង​ជំនួប​សប្ដាហ៍​ទី ១៣ ។ ​មួយ​គ្រាប់​​នេះ​ជួយ​ឲ្យ​តំបន់​កាតាឡាន់​ ​យក​បាន​៣ពិន្ទុ​តែ​នៅ​ឈរ​លេខ ៨ ​ក្នុង​តារាង​ដដែល​ដែល​ ​នៅ​សល់​២ប្រកួត​ក្នុង​ដៃ ចំណែក​ឯ Levante ​នៅ​លេខ ១៨ ក្បែរ​តំបន់​កាត់​ចោល​។ ​

លើស​ពី​នេះ​ផង​ដែរ​ ​មួយ​គ្រាប់​​ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​ប្រធាន​ក្រុម​ Lionel Messi ​គឺ​ជា​គ្រាប់​បាល់​ទី ៦០០ ឲ្យ​បាសេឡូណា​​ចាប់​តាំង​ពី​ពាក់​អាវលេខ ១០ ​មក។បើ​គិត​សរុប​ឲ្យ​ក្លឹប​គឺ ៦៤២ គ្រាប់ ​នៅ​សល់​តែ​១គ្រាប់​ទៀត​ប៉ុណ្ណោះ​អាច​ធ្វើ​បាន​ស្មើ ​៦៤៣ ​របស់​វីរបុរស​បាល់​ទាត់ Pele ​​គ្រា​ដែល​លេង​​ឲ្យ​តែ​មួយ​ក្លឹប​គឺ Santos FC​៕ ​​ ទស្សនា​វីដេអូ​ខាងក្រោម៖

លទ្ធផលសប្ដាហ៍​ទី ១៣

ប្រភព៖ football-espana ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;