ចេញហើយ! នេះតម្លៃម៉ូតូ អាសង់ ២០២១ លក់នៅខ្មែរ

  • 2020-12-14 02:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ូតូពេញនិយម Honda Dream ឬគេ​តែ​និយម​ហៅ​ថា អាសង់ បាន​មាន​វត្តមាន​លក់​នៅខ្មែរ បន្ទាប់​ពី​មាន​លេចលឺ​ដំណឹង​ចេញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។​

New Honda DREAM ស៊េរី​ថ្មី​ដែល​ក្រុម​ហ៊ុន​បាន​ដាក់​ពាក្យ​ស្លោក​ឲ្យ​ថា "MY DREAM MY ETERNITY" រួមបញ្ចូលគ្នាតែមួយ នៃសរសៃពណ៌មាសឆ្អិន និងផ្លាទីនឹមបញ្ចេញនូវពន្លឺចែងចាំង ល្អប្រណីតបង្កើនកិត្យានុភាពលើសលុប និងគុណតម្លៃជានិរន្ដរ៍។

ត្បិត​ថា​ស៊េរី​ថ្មី​នេះ​មិន​មាន​ការ​កែ​ប្រែ​រូប​រា​តែ​ក្រុម​ហ៊ុន បាន​បញ្ចេញ​តែម​ថ្មី​មាន​លក្ខណៈ​ប្លែក និង​មាន​ឡូហ្គ​ូ​អក្សរ Dream ពណ៌​មាស​ផុស​ចេញ​មក​ច្បាស់ៗ។ តាម​ប្រភព​ពី​អ្នក​លក់​ម្នាក់​បាន​បង្ហើប​ប្រាប់​សម្រាប់ អាសង់ ស៊េរី​ឆ្នាំ ២០២១ មាន​តម្លៃ​លក់​ខ្ទង់ ២ ៤៥០ដុល្លារ (តម្លៃ​ក្រុម​ហ៊ុន​ផ្លូវ​ការ)។

មិន​ខុស​ពី​ស៊េរី​មុន​ៗ Honda Dream ឬ​អាសង់​នេះ នៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ប្រើ​ចង្កឹះ​លេខ​ប្រព័ន្ធ​ ៤ លេខ(លេខ​វិល) ដដែល។ មាន​ជម្រើស​ពណ៌​ ៣ គឺ​ដូច​ទៅ​និង​ឆ្នាំ​មុន​ៗ​ដែរ ក៏ប៉ុន្តែ​បាន​ថែម​ពណ៌​ស ថ្មីសន្លាង មួយទៀត៕

បញ្ជាក់៖ តម្លៃអាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;