AC Milan ​នៅ​តែ​ជា​ក្រុម​មិន​ទាន់​ចាញ់​ ​សង្ឃឹម​ខ្ពស់​ឈ្នះ​ពាន​ Serie A

  • 2020-12-14 02:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​កំពុង​ឡើង​ជើង AC Milan ​លេង​បាន​ត្រឹម​ស្មើ ២-២ ជាមួយ Parma ។ ​បើ​ទោះ​ជា​ក្រុម​ភ្ញៀវ Parma រក​បាន​ពីរ​គ្រាប់មុន​តែ AC Milan ​​វាយ​បក​បាន​យ៉ាង​ល្អ​​តាម​ស្មើ ​ពីរ​គ្រាប់​​នោះ​សុទ្ធ​តែ​កើត​ចេញ​ពី​ជើង​ខ្សែ​ការពារ​ឆ្វេង​ ​Theo Hernandez ​ទាំង​អស់​។

រំលង​ជាង ១០ ប្រកួត​​កន្លង​មក​ក្រុមនេះ​កំពុង​តែ​សម្លឹង​ឃើញ​ការ​ឈ្នះ​ពាន លីគ​ជា​ថ្មី ក្រោយ​ពេល​ខក​ខាន​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

AC Milan បន្ត​កំណត់​ត្រា​ក្នុង​លីគ​​ដោយ​លេង​មិន​ទាន់​ចាញ់​សោះ​ ​ត្រឹម​ប្រកួត​ទី ១១ នេះ។ បើគិត​ទូទាំង​លីគ​កំពូល ៥អឺរ៉ុប បន្ទាប់​ពី​ក្រុម Atletico Madrid លេង​ចាញ់ Real Madrid កាលពី​ថ្ងៃ​សៅរ៍​ បាន​ធ្វើ​ឲ្យ AC Milan ក្លាយ​ជា​ក្រុម​តែ​មួយ​គត់​ដែល​លេង​មិន​ទាន់​ចាញ់​សោះ​តាំង​ពី​លីគ​បើក​វិញ។ ប្រភព៖ OptaPaolo

ខ្សែ​ការពារ​ឆ្វេង​ ​Theo Hernandez
លទ្ធផល SerieA សប្ដាហ៍ទី ១១

ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;