វីរបុរសបាល់ទាត់ស្លាប់ម្នាក់ទៀតហើយ សរុប ៤ នាក់ត្រឹមជាង១ខែកន្លងមកនេះ
- 2020-12-14 04:04:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរបុរសបាល់ទាត់ស្លាប់ម្នាក់ទៀតហើយ សរុប ៤ នាក់ត្រឹមជាង១ខែកន្លងមកនេះ
ចន្លោះមិនឃើញ
លោក Otto Barić បានទទួលមរណភាពក្នុងវ័យ ៨៨ ឆ្នាំដោយសារមិនអាចទ្រាំទ្រនឹងវីរុសកូវីដ១៩ នៅក្នុងទីក្រុង Zagreb ប្រទេសក្រូអាត កាលពីថ្ងៃអាទិត្យកន្លងទៅ។ លោកគឺជាមនុស្សទី ៤ បន្ទាប់ពី Diego Maradona, Alejandro Sabella និង Paolo Rossi ដែលសុទ្ធតែវីរបុរសបាល់ទាត់និងជាអតីតគ្រូជម្រើសជាតិឆ្នើមធ្លាប់សាងស្នាដៃរាប់មិនអស់ បានទទួលមរណភាពកាលពីចុងខែ វិច្ឆិកា និងដើមខែធ្នូឆ្នាំ ២០២០ ។
-កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ អតីតតារាបាល់ទាត់ពិភពលោករបស់អាហ្សង់ទីន Diego Maradona បានទទួលមរណភាពដោយជំងឺគាំងបេះដូងក្នុងវ័យ ៦០ឆ្នាំ។
-កាលពីថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២០ អតីតគ្រូជម្រើសជាតិអាហ្សង់ទីនលោក Alejandro Sabella បានទទួលមរណភាពក្នុងវ័យ៦៦ឆ្នាំដោយសារជំងឺ។ Alejandro ចូលដឹកនាំជម្រើសជាតិអាហ្សង់ទីនពីឆ្នាំ ២០១១ ដល់២០១៤ ជួយក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup 2014 ។
-កាលពីថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០២០ អតីតកីឡាករឆ្នើមអ៊ីតាលី លោក Paolo Rossiធ្លាប់ឈ្នះជើងឯក World Cup ឆ្នាំ១៩៨២ បានទទួលមរណភាពហើយក្នុងវ័យ៦៤ឆ្នាំ។
-នៅថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០២០ អតីតគ្រូជម្រើសជាតិក្រូអាត ដែលដឹកនាំចន្លោះឆ្នាំ ២០០២ ដល់ ២០០៤ ធ្លាប់សាងស្នាដៃជួយឲ្យ ក្រូអាត លេចធ្លោក្នុងការប្រកួតពានអន្តរជាតិដូចជា Euro និងជម្រុះ World Cup ជាដើម។ ប្រភព៖ HNS_CFF