​ក្រុម​បាល់​ទាត់ ​ភ្នំពេញ​កាឡាក់ស៊ី ​​គ្រោង​នឹង​ចូល​រួម​ក្នុង​ពាន​រង្វាន់​សម្ដេច​ហ៊ុន​ សែន?

  • 2020-12-14 06:17:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កាល​ពី​ពេល​ថ្មីៗ​នេះ​ ​គណកម្មការ​ប្រកួត​បាល់​ទាត់​​កម្ពុជា​ ​បាន​ប្រកាស​ចេញ​នូវ​សេចក្តី​ជូន​ដំណឹង​មួយ​ស្ដី​ពី ​ពាន​រង្វាន់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ​លើក​ទី១៥​ ​ឆ្នាំ២០២១ (ថ្នាក់​ខេត្ត)​។

​អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​​នោះ​​គឺ​ ​ក្លឹប​បាល់ទាត់ ភ្នំពេញ​កាឡាក់សុី​​ ​ក៏​បាន​ដាក់​ពាក្យ​ចូល​រួម​​រួច​រាល់​ហើយ​ដែរ​។ ​មក​ទល់​ពេល​នេះមិន​ទាន់​មាន​ព័ត៌មាន​ច្រើន​អំពី​ក្លឹប​ថ្មី​ថ្មោង​នេះ​ទេ តែ​មាន​ពាក្យ​ចចាមអារ៉ាម​ថា ក្លិប​មួយ​នេះ​មានការចូលរួមជ្រោមជ្រែង​ពី ស្ថាបនិកផលិតកម្ម កាឡាក់សុីណាវ៉ាត់ត្រា។

ក្រុម​នេះ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ទាំង ២១ រាជធានី-ខេត្ត​ដែល​បាន​ដាក់​ពាក្យ​ចូល​រួម​មាន៖ ខេត្ត​បាត់ដំបង, ​​​ ខេត្ត​កំពង់​ឆ្នាំង​, ខេត្ត​សៀមរាប ខេត្ត​រតនគិរី ខេត្ត​កំពង់​ស្ពឺ ​ ខេត្ត​កណ្ដាល ខេត្ត​ត្បូង​ឃ្មុំ​ ​ ខេត្ត​កំពត ខេត្ត​ព្រះសីហនុ ​ ខេត្ត​កែប ខេត្ត​កោះកុង ​ ខេត្ត​តាកែវ​ ​ ខេត្ត​ស្វាយ​រៀង​ ​ ខេត្ត​ព្រៃវែង ​ ខេត្ត​មណ្ឌល​គិរី ​ ខេត្ត​ឧត្តរមានជ័យ ​ ខេត្ត​ពោធិ៍សាត់​ និង​ ខេត្ត​បៃលិន។

​យោង​តាម​សេចក្តី​ជូន​ដំណឹង​បាន​ឲ្យ​ដឹង​ថា ​គណកម្មការ​បច្ចេកទេស​ ​នឹង​ចុះ​ត្រួត​ពិនិត្យ​ហេដ្ឋារចនា​សម្ព័ន្ធ​ ទីលាន​ប្រកួត​ ​ក្នុង​ការ​ត្រៀម​លក្ខណៈ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​របស់​ក្រុម​ដែល​បាន​ដាក់​ពាក្យ​ចូល​រួម ​ហើយ​ក្រុម​ដែល​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​អាច​មាន​សិទ្ធ​ចូល​រួម​បាន។ ​ក្នុង​ករណី​ប្រសិន​បើ​ពិនិត្យ​ឃើញ​ថា​ ​ទីលាន​គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ ​និង​មិន​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​នោះ​ទេ ​គណៈកម្មការ​នឹង​ពិចារណា​ក្នុង​ការ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​ សម្រាប់​រដូវកាល​ឆ្នាំ ២០២១ ​។ ​សូម​អាន​សេចក្តី​ជូន​ដំណឹង​ខាងក្រោម​នេះ ៖

រូបភាព៖ CNCC
អត្ថបទថ្មី
;