ខ្សែប្រយុទ្ធមុខស្រស់ Son ជាប់ជា កីឡាករឆ្នើមបំផុតរបស់កូរ៉េខាងត្បូងប្រចាំឆ្នាំ ២០២០
- 2020-12-15 09:55:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធមុខស្រស់ Son ជាប់ជា កីឡាករឆ្នើមបំផុតរបស់កូរ៉េខាងត្បូងប្រចាំឆ្នាំ ២០២០
ចន្លោះមិនឃើញ
Son Heung-min ដែលជា ខ្សែប្រយុទ្ធឆ្នើមកំពុងលេងឲ្យក្លឹប Spurs ត្រូវបានបោះឆ្នោតជាប់ជា កីឡាករឆ្នើមបំផុតរបស់កូរ៉េខាងត្បូងជាថ្មីម្ដងទៀតនៅឆ្នាំ ២០២០ ។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង កាលពីថ្ងៃចន្ទកន្លងទៅ។
ពានរង្វាន់បុគ្គលមួយនេះ Son ឈ្នះវាបាន២ឆ្នាំជាប់ៗគ្នា (២០១៩ និង ២០២០) ហើយ ក៏បង្កើតបានកំណត់ត្រាមួយទៀតផងដែរគឺ ការឈ្នះពាន កីឡាករឆ្នើមបំផុតរបស់កូរ៉េខាងត្បូងជាលើកទី ៥ ក្នុងអាជីព។
ខ្សែប្រយុទ្ធមុខស្រស់អាយុ ២៨ ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងកាន់កំណត់ត្រា កីឡាករអាស៊ីដំបូងបំផុតស៊ុតបញ្ចូលទីបាន ៥០ គ្រាប់នៅ English Premier League ។ បច្ចុប្បន្ន Son ក៏កំពុងស្ថិតនៅបេក្ខភាពលេចធ្លោ ៥នាក់ចុងក្រោយដណ្ដើមពានគ្រាប់បាល់ល្អបំផុតប្រចាំរដូវកាល (FIFA Puskas Award 2020) ថែមទៀតផង៕