[វីដេអូ] Ronaldo ​ទាត់​ប៉េណាល់ទី​អត់​ចូល​ Juventus ​វិះ​នឹង​ចាញ់​

  • 2020-12-17 02:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម Juventus ​ជា​ម្ចាស់​ផ្ទះ​បាន​ទទួល​ក្រុម​កំពុង​ឡើង​ជើង Atalanta ​បញ្ចប់​ដោយ​លទ្ធផល ១-១ ។ ១គ្រាប់​របស់ម្ចាស់​ផ្ទះ ​រក​បាន​ដោយ​កីឡាករ​វ័យ​ក្មេង​ Federico Chiesa ​នាទី​ ២៩ ។

អ្នកចាំទី Gollini ​សង្គ្រោះ​បាល់​បេ៉ណាល់ទី​

ក្រោយ​ពេល​ Atalanta តាម​បាន​ស្មើ​​វិញ​តង់​ទី​២ ​នាទី ៦០ ​ស្រាប់​តែ​ខ្សែ​ការពារ​បង្ក​កំហុស​ក្នុង​ប្រអប់​​ ​ដែល​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​សម្រេច​ផ្តល់​បាល់​ពិន័យ​ ​ប៉ុន្តែ​​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ​ស៊ុត​ប៉េណាល់ទី​មិន​ចូល។ ​ទោះ​បី​ជា​ក្រុម​ Atalanta ​ព្យាយាម​សម្រុក​យ៉ាង​ណា​ក៏​មិន​អាច​យក​ឈ្នះ ​បាន​ត្រឹម​ចែក​គ្នា​ម្នាក់១ពិន្ទុ។

​លទ្ធផល​នេះ​បាន​ធ្វើ​​ឲ្យ Atalanta ​ទើប​រក​បាន១៨ពិន្ទុ​ឈរ​លេខ ៨ រីឯ Juventus ឈរ​លេខ ៣ មាន​២៤ ពិន្ទុ​ចាញ់​ក្រុម​កំពូល​តារាង AC Milan ដែល​មាន ២៨ ពិន្ទុ។

ទស្សនា​វីដេអូ​ខាងក្រោម​៖

SerieA សប្ដាហ៍ទី ១២
អត្ថបទថ្មី
;