ត្រឹម៧ថ្ងៃ! អង់គ្លេស ចាក់វ៉ាក់សាំងកូវីដឱ្យប្រជាជន បានច្រើនដល់ម្លឹង
- 2020-12-17 02:01:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹម៧ថ្ងៃ! អង់គ្លេស ចាក់វ៉ាក់សាំងកូវីដឱ្យប្រជាជន បានច្រើនដល់ម្លឹង
ចន្លោះមិនឃើញ
ប្រជាជននៅចក្រភពអង់គ្លេស (UK) ចំនួន ១៣៧ ៨៩៧នាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pzifer-BioNTech ក្នុងរយៈពេលមួយសប្តាហ៍មកនេះ។ នេះបើតាមការប្រកាសរបស់លោក Nadhim Zahawi រដ្ឋមន្រ្តីវ៉ាក់សាំង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
ក្នុងចំណោមប្រជាជនដែលបានចាក់វ៉ាក់សាំងក្នុងនោះនៅអង់គ្លេស (England) ចំនួន ១០៨ ០០០នាក់, ស្កុតឡែន ចំនួន ១៨ ០០០នាក់, វែល ចំនួន ៧៨៩៧នាក់ និង អៀរឡង់ខាងជើង ចំនួន ៤ពាន់នាក់។
លោក Nadhim Zahawi បានបង្ហោះនៅលើបណ្តាញទ្វីតធើរបស់លោកថា វាគឺជាចាប់ផ្តើមដ៏ល្អ ចំពោះកម្មវិធីចាក់វ៉ាក់សាំង ហើយចំនួនអ្នកទទួលវ៉ាក់សាំង នឹងបន្តកើនឡើងថែមទៀត ដោយការចាក់វ៉ាក់សាំងចូលដល់ក្រុមគ្រួសាររបស់គ្រូពេទ្យ។
សូមរំលឹកថា UK បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer/BioNTech ឱ្យប្រជាជននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។ អ្នកទទួលវ៉ាក់សាំងនេះដំបូងគេ គឺជាស្រ្តីអាយុ ៩០ឆ្នាំ ឈ្មោះ Margaret Keenan ដែលមកពីអៀរឡង់ខាងជើង៕