ឡាវ គ្រោង​ប្រើប្រាស់​វ៉ាក់សាំង​កូវីដរបស់​ប្រទេសមួយនេះ

  • 2020-12-17 06:27:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាលឡាវ ​គ្រោងនឹង​ប្រើប្រាស់​វ៉ាក់សាំងកូវីដ១៩ របស់រុស្ស៊ី Sputnik V បន្ទាប់ពី​ទទួល​បានការ​បញ្ជាក់​ទាំងស្រុង។ នេះបើតាមការ​ចុះផ្សាយ​របស់​ Vientiane Times កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០២០។

រដ្ឋមន្រ្តី​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​ឡាវ លោក Boviengkham Vongdara និងរដ្ឋមន្រ្តី​សុខាភិបាល លោក Bounkong Syhavong បាន​ពិភាក្សា​ជាមួយ​មជ្ឈមណ្ឌល​ស្រាវជ្រាវរុស្ស៊ី តាមរយៈវីដេអូ អំពី​លទ្ធភាព​នៃការ​ចាក់វ៉ាក់សាំងសាកល្បង ក្នុង​ប្រទេសឡាវ។

ប្រសិន​បើវ៉ាក់សាំង Sputnik V បានជោគជ័យ​ក្នុងការធ្វើតេស្ត​លើកចុងក្រោយ នោះឡាវ​នឹង​សម្រេច​នាំចូល​វ៉ាក់សាំងនេះ ហើយធ្វើតេស្តចាក់សាកល្បង​ដល់អ្នកស្ម័គ្រចិត្ត​ក្នុងប្រទេស ព្រមទាំងឈានដល់កិច្ចសហការ​ផលិតក្នុងស្រុកទៀត​ផង ដោយរោងចក្រ​របស់​រដ្ឋ៕

ប្រភព៖ Vientiane Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;