ធ្វើការងារ១នេះ ទោះសើចក៏ត្រូវពិន័យលុយ ទោះសន្លប់ក៏ត្រូវសន្លប់តាមវិន័យ១នេះដែរ!
- 2020-12-17 22:51:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើការងារ១នេះ ទោះសើចក៏ត្រូវពិន័យលុយ ទោះសន្លប់ក៏ត្រូវសន្លប់តាមវិន័យ១នេះដែរ!
ចន្លោះមិនឃើញ
ភាពរឹងមាំ និងភាពម៉ឺងម៉ាត់គឺជាកត្តាចាំបាច់ជាទីបំផុតខ្វះមិនបានសោះឡើយសម្រាប់ការបម្រើមុខងារជាឆ្មាំការពារមហាក្សត្រីអង់គ្លេស។ ពួកគេត្រូវធ្វើមុខមាំ ដោយដាច់ខាតមិនត្រូវញញឹមនោះទេ ហើយក្នុងករណីឈរយូររាប់ម៉ោងក្រោមពន្លឺថ្ងៃក្ដី ក៏មិនត្រូវសន្លប់ខុសវិន័យដែលបានចែងនោះដែរ។
នៅក្នុងលក្ខខណ្ឌដែលឆ្មាំការពារលួចញញឹម ឬសើច នោះពួកគេនឹងត្រូវរងការពិន័យជាប្រាក់រហូតដល់ ២០០ដុល្លារឯណោះ។ ដោយឡែកបើនិយាយពីរឿងសន្លប់វិញ វាជាករណីទូទៅធម្មតាទេសម្រាប់អ្នកធ្វើជាឆ្មាំការពារម្ចាស់ក្សត្រី ព្រោះអីពួកគេត្រូវឈរទ្រឹងមួយកន្លែងជាច្រើនម៉ោង ឬឈរក្រោមថ្ងៃក្ដៅហែង បូករួមទាំងការពាក់មួក និងស្លៀកខោធ្វើពីរោមសត្វក្រាស់ៗ។ ប៉ុន្តែអ្វីដែលសំខាន់គឺការសន្លប់នោះត្រូវធ្វើឡើងទៅតាមក្បួនវិន័យដែលធ្លាប់ហ្វឹកហាត់។ ពេលដឹងថាខ្លួនរៀបនឹងសន្លប់ ឬចាប់ផ្ដើមវិលមុខ ពួកគេត្រូវធ្វើយ៉ាងណានៅតែរក្សាកាយវិការប្រុងប្រៀបខ្លួនឲ្យបានដដែល ទោះជាពេលដួលទៅដល់ដីក៏ដោយ។ មូលហេតុនេះហើយទើបជាទូទៅយើងសង្កេតឃើញថាពួកគេច្រើនតែសន្លប់ផ្គាប់មុខ។ ទង្វើនេះ ត្រូវគេចាត់ទុកជាការបង្ហាញពីភក្ដីភាពឥតរង្គោះរង្គើរបស់ឆ្មាំការពារមានទៅកាន់ពូជពង្សក្សត្រ៕