ឡើង​លើ​កំពូលភ្នំមួយនេះ នឹងអាច​មើលឃើញ​ព្រលានយន្តហោះភ្នំពេញថ្មី

  • 2020-12-18 02:00:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើលោកអ្នក​ឡើងដល់កំពូលភ្នំស្អាង ដែល​ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល គឺមិន​ត្រឹមតែមើលឃើញ​ទេសភាពដ៏ស្រស់ស្អាតនោះទេ ប៉ុន្តែក៏អាចមើល​ព្រលានយន្តហោះភ្នំពេញថ្មី​ដែលកំពុងសាងសង់​ផងដែរ។ នេះបើតាម​ការបង្ហោះនៅលើទំព័រហ្វេសប៊ុក «Heritages Diary- បេតិកភណ្ឌប្រចាំថ្ងៃ» កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០២០។

សូមជម្រាប​ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី​ មានទីតាំងស្ថិតនៅក្រុងតាខ្មៅ​ និងស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ និងស្រុកបាទី​ ខេត្តតាកែវ​។

ព្រលានយន្តហោះអន្តរជាតិ​លំដាប់ថ្នាក់ ៤F នេះ ​ត្រូវបានសាងសង់​លើទំហំផ្ទៃដីប្រមាណ ២៦០០ហិកតា ដែលវិនិយោគទុនដោយក្រុមហ៊ុន «ខេមបូឌា អ៊ែរផត អ៊ិនវេសមិន» ត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ ១៥០០លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ ១១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ៕

អត្ថបទថ្មី
;