Son ញាក់ផុតខ្សែការពារ១តារាង ក្លាយជាគ្រាប់បាល់ឈ្នះពាន ៣ ក្នុងមួយរដូវកាល[វីដេអូ]
- 2020-12-18 03:43:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Son ញាក់ផុតខ្សែការពារ១តារាង ក្លាយជាគ្រាប់បាល់ឈ្នះពាន ៣ ក្នុងមួយរដូវកាល[វីដេអូ]
ចន្លោះមិនឃើញ
គ្រាប់បាល់របស់ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung Min ដែលអូសផុតកីឡាករក្រុម Burnley ចម្ងាយ ៧៣ មែត្រចំណាយពេលតែ ១២ វិនាទី ក្លាយជា គ្រាប់បាល់ល្អបំផុតប្រចាំរដូវកាលឈ្នះពាន FIFA Puskas Award ឆ្នាំ ២០២០ ដោយមានសំឡេងគាំទ្រច្រើនជាងបេក្ខភាព ១០នាក់ផ្សងទៀត ។
រំឮកផងដែរថា បច្ចេកទេសបណ្តើរបាល់តាំងពីមុខទីខ្លួនឯង (បោះចេញពីជើងកីឡាករ Burnley) អូសរហូតដល់មុខទី Burnley ហើយស៊ុតបញ្ចូលទីបានយ៉ាងល្អ ពេល Spurs លេងឈ្នះ Burnley ដោយលទ្ធផល ៥-០ ក្នុងជំនួបនាសប្ដាហ៍ទី ១៦ កន្លងទៅនោះ សូម្បីតែពិធីករ Skysport ក៏លើកសរសើថាជាគ្រាប់ Solo goal ល្អបំផុតរបស់ Son ផងដែរ៕ ទស្សនាវីដេអូខាងក្រោម៖
(ចុចលើពាក្យ Watch on YouTube)