បណ្ដា Poster រឿង​ហូលីវូដ​​កាត់​ត​ខុស​បច្ចេកទេស​ ឃើញ​ធានាអស់​សំណើច

  • 2020-12-18 06:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​សិន​ជា​យើង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ Poster ផ្សព្វផ្សាយ​ភាពយន្ត​ចំនួន​ឲ្យ​ដិត​ដល់​ទេ នោះ​យើង​នឹង​មិន​ដឹង​ទេ​ថា ​នៅ​ក្នុង​រូប​ទាំង​នោះ​គឺ​ពោរ​ពេញ​ទៅ​ដោយ​កំហុស​និង​ខុស​ពី​ការ​ពិត​គួរ​ឲ្យ​អស់​សំណើច។ តួយ៉ាង​កំហុស​ទាំង​នោះ​កើត​ឡើង​ដោយ​សារ​តែ​អ្នក​កាត់​ត ផ្ដោត​សំខាន់​ខ្លាំង​ពេក​ក្នុង​ការ​ ឌីហ្សាញ Poster ឲ្យ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ប៉ុន្តែ​កំហុស​នឹក​ស្មាន​មិន​ដល់​នៅ​តែ​អាច​កើត​មាន។

តោះ! អីចឹង​មក​ដឹង​ពី​ឧទាហរណ៍​ខ្លះៗ​ពាក់ព័ន្ធ​នឹង​ការ​កាត់​ត​ Poster ខុស​បច្ចេកទេស​៖

១. រឿង "The Dark Knight”

អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​និង​ហួស​ចិត្ត​ពី​រូប​នេះ​គឺ មនុស្ស​ប្រចៀវ (Batman) ឈរ​សម្លឹង​ទៅ​ទីក្រុង​ ដោយ​ឈរ​ចំ​ជ្រុង​គែម​បង្អួច។ អីចឹង​តើ​គាត់​អាច​មើល​អី​ឃើញ​ទៅ?

២. រឿង​ "Harry Potter and the Deathly Hallows: Part I”

រូប​ភាព​នេះ​គឺ​ពិត​ជា​មិន​អាច​ទៅ​រួច​ទាំង​ស្រុង​ ព្រោះ​បើ​សម្លឹង​មើល​ឲ្យ​កាន់​តែ​ច្បាស់​ ទើប​អ្នក​សង្កេត​ឃើញ​ថា​ ក្បាល​របស់​ Harry គឺ​មិន​ស្ថិត​នៅ​ក្នុង​រថយន្ត​​ក្រុង​ទេ ខណៈ​ខ្លួន​របស់​លោក​នៅ​ខាង​ក្នុង​រថយន្ត។

​៣. រឿង "Gulliver's Travels”

នៅ​ក្នុង​ Poster ភាពយន្ត​នេះ​តារា​សម្ដែង Jack Black ត្រូវ​មនុស្ស​តូចៗ​ជា​ច្រើន​ចង​រុំ​លោក ប៉ុន្តែ​អ្វី​ដែល​​គួរ​ឲ្យ​ឆ្ងល់​បំផុត​នោះ​គឺ ហេតុ​អ្វី​បាន​ជា​អ្នក​ឌីហ្សាញ​ Poster សម្រេច​ចិត្ត​កាត់​ធ្មេញ​និង​អណ្ដាត​លោក​ចេញ​ទាំង​ស្រុង?

៤. រឿង "300”

តួអង្គ King Leonidas កាន់​លំពែង​នៅ​ក្នុង​រូប​ពិត​ប្រាកដ ប៉ុន្តែ​បែរ​ជា​មាន​ការ​សម្រេច​ចិត្ត​មួយ​ ឲ្យ​លោក​កាន់​ដាវ​នៅ​ក្នុង​ Poster វិញ​។ អីចឹង​ទៅ​បាន​ជា​រូប​ភាព​នេះ​មើល​ទៅ​ពិត​ជា​ខុស​ប្លែក​ពី​ធម្មតា​ខ្លាំង។

៥. រឿង "Solace”

ប្រសិន​ជា​អ្នក​ក្រឡេក​មើល​ក្បាល​របស់​តារា​សម្ដែង Colin Farell នៅ​ខាង​ស្ដាំ​ អ្នក​នឹង​សង្កេត​ឃើញ​ថា អ្នក​ឌីហ្សាញ​ Poster ខិត​ខំ​ទាញ​ក្បាល​របស់​លោក​ឲ្យ​ធំ​ដូច​រូប​របស់​តារា​សម្ដែង Anthony Hopkins នៅ​ខាង​ស្ដាំ​ដៃ។

៦. រឿង "Logan”

រឿង​ "Logan” និយាយ​អំពី​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ Lora វ័យ​១១​ឆ្នាំ​ ប៉ុន្តែ​នៅ​ក្នុង​ Poster នេះ​បែរ​ជា​ដៃ​របស់​នាង​ពិត​ជា​ធំ​ខ្លាំង​ដូច​ជា​ដៃ​មនុស្ស​ចំណាស់​អីចឹង។

៧. រឿង​ "Watchmen”

តួ​អង្គ​នេះ​តម្រូវ​ឲ្យ​ជក់​បារី​ដោយ​ប្រដាប់​បាញ់​ភ្លើង ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ឆ្ងល់​បំផុត​នោះ​គឺ​ ម៉ាស៊ីន​នោះ​មិន​បាន​ចុច​បើក​នោះ​ទេ។

៨. រឿង "Going the Distance”

បើ​សិន​ជា​អ្នក​ក្រឡេក​មើល​ដៃ​របស់​តារា​សម្ដែង Drew Barrymore ដៃ​របស់​នាង​ត្រូវ​បាន​គេ​កាត់​ត​ឲ្យ​ដាក់​លើ​ស្មា​​របស់​តួ​ប្រុស​ មើល​ទៅ​ដូច​ដៃ​ហោះ​អីចឹង។

៩. រឿង "The Accidental Husband”

បើ​មើល​តាម​ Poster នេះ​មើល​ទៅ​តួ​ប្រុស​ទាំង​ពីរ​រូប​​ដូច​ជា​មិន​សូវ​ចង់​បាន​តួ​ស្រី​ប៉ុន្មាន​នោះ​ទេ ព្រោះ​នាង​នឹង​ធ្លាក់​ដល់​ដី ដោយ​គ្មាន​អ្នក​ទទួល​យក​បាន។

១០. រឿង "Over Her Dead Body”

នៅ​លើ Poster ភាពយន្ត​នេះ​រូបរាង​របស់​តារា​សម្ដែង Eva Longoria ត្រូវ​បាន​គេ​ទាញ​ដើម្បី​តម្រូវ​ឲ្យ​ត្រូវ​ជា​មួយ​ចំណង​ជើង ហេតុ​ដូច្នេះ​ហើយ​ទើប​ដៃ​របស់​នាង​មើល​ទៅ​វែង​ខុស​ពី​ធម្មតា​ ចំណែក​ឯ​ជើង​របស់​នាង​រក​គន្លាក់​ជង្គង់​ស្ទើរ​តែ​មិន​ឃើញ។

១១. រឿង "Terminator Genisys”

អ្វី​ដែល​គួរ​ឲ្យ​ឆ្ងល់​ចំពោះ​រូប​នេះ​គឺ ហេតុអ្វី​បាន​ជា​មនុស្ស​យន្ត​នេះ​មាន​ធ្មេញ​ដូច​មនុស្ស​ខ្លាំង?

១២. រឿង "Ready Player One”

នៅ​ក្នុង​ Poster នេះ​តួឯក​តារា​សម្ដែង Tye Sheridan មាន​ជើង​វែង​ខុស​ពី​ធម្មតា។

១៣. រឿង "Beauty and the Beast”

ចំពោះ​រូប Poster សម្រាប់​រឿង Disney នេះ​វិញ​គេ​សង្កេត​ឃើញ​ថា​ផ្កា​កុលាប​នេះ​ គ្មាន​បន្លា​ទាល់​តែ​សោះ​ ធម្មតា​វា​គួរ​តែ​មាន​ខ្លះៗ​ព្រោះ​ធម្មតា​ផ្កា​កុលាប​តែង​តែ​មាន​បន្លា៕

​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;