អភិបាលខេត្តប៉ៃលិនថ្មី បង្ហោះសាររៀបរាប់​ពេល​ទទួលបានមុខតំណែងនេះ

  • 2020-12-19 14:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី បាន ស្រីមុំ បាន​បង្ហោះសាររៀបរាប់អំពី​ការទទួល​មុខតំណែងជាអភិបាលខេត្តប៉ៃលិនថ្មី ថានេះគឺ​ជាតួនាទីមួយដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់លោកស្រី ហើយក៏ជាបន្ទុកការងារមួយដែលលោកស្រី ត្រូវខិតខំប្រឹងប្រែងបំពេញការងារឲ្យបានល្អ និងបម្រើសេវាការងាររដ្ឋបាលជូនប្រជាពលរដ្ឋ។

លោកស្រីបានសរសេរនៅលើផេកហ្វេសប៊ុកនាយប់ថ្ងៃទី១៩ធ្នូយ៉ាងដូច្នេះថា៖

នាងខ្ញុំសូមគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម លោកជំទាវ បងប្អូនទាំងអស់គ្នាដែលបានគោរពស្រឡាញ់រាប់អានមកលើរូបនាងខ្ញុំ ដោយបានសរសេរសារមកអបអរសាទរដោយផ្ទាល់ឬតាមរយៈការង្ហោះនៅលើបណ្តាញសង្គម facebook កាលពីម្សិលមិញ និងថ្ងៃនេះនៅពេលដែលនាងខ្ញុំត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សេចក្តីទុកចិត្ត និងផ្តល់ឱកាសមកលើរូបនាងខ្ញុំជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បីបានបម្រើជាតិ មាតុភូមិ ពុកម៉ែ បងប្អូន និងប្រជាជនខេត្តប៉ៃលិនជាទីគោរពស្រឡាញ់របស់នាងខ្ញុំយ៉ាងជ្រាលជ្រៅបំផុត។

តួនាទីជាអភិបាល នៃគណៈអភិបាលខេត្តនេះ គឺជាតួនាទីមួយដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់រូបនាងខ្ញុំ ហើយក៏ជាបន្ទុកការងារមួយដែលនាងខ្ញុំត្រូវខិតខំប្រឹងប្រែងបំពេញការងារឲ្យបានល្អ និងបម្រើសេវាការងាររដ្ឋបាលជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋអ្នកខេត្តប៉ៃលិនឲ្យបានល្អប្រសើរ និងធ្វើយ៉ាងណាសហការគ្នាបំពេញការងារឲ្យរលូនទៅមុខ បន្ថែមទៀតជាពិសេសបន្តការងារអភិវឌ្ឍន៍ និងថែរក្សាស្នាដៃដែលអតីតអភិបាលខេត្តមុនៗបានចូលរួមចំណែកកសាងឡើងនាពេលកន្លងមក ការអបអរសាទរ ការគោរពរាប់អាន និងការគោរពស្រឡាញ់របស់បងប្អូនមកលើរូបនាងខ្ញុំ បង្ហាញពីសក្ខីភាពយ៉ាងច្បាស់ និងការជឿជាក់របស់បងប្អូនមកលើរូបខ្ញុំនាង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក៏ដូចជាការអភិវឌ្ឍខេត្តប៉ៃលិនរបស់យើងតែម្តង៕

អត្ថបទថ្មី
;