ឮល្ហៀងៗមកថា Land Cruiser ថ្មីនឹងមានប្រើម៉ាស៊ីន ៤ស៊ីឡាំង និង Hybrid
- 2020-12-21 02:40:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឮល្ហៀងៗមកថា Land Cruiser ថ្មីនឹងមានប្រើម៉ាស៊ីន ៤ស៊ីឡាំង និង Hybrid
ចន្លោះមិនឃើញ
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត SUV ទំនើបបំផុតរបស់ Toyota គឺ Land Cruiser នឹងបង្ហាញជំនាន់ថ្មីរបស់ខ្លួននៅឆ្នាំក្រោយ ដោយផ្តល់ជម្រើសម៉ាស៊ីនម៉ាស៊ូត turbo-diesel និង ម៉ាស៊ីនសាំង turbo-petrol ជាមួយនឹងម៉ាស៊ីន Hybrid V6 ផងដែរ។
ប៉ុន្តែបើតាមគេហទំព័រជប៉ុន BestCarWeb របាយការណ៍មកថា ម៉ាស៊ីនម៉ាស៊ូត turbo-diesel ថ្មីសម្រាប់ LandCruiser 300 Series (ជំនាន់ថ្មី) ដែលមានចំណុះ ៣,៣លីត្រ នឹងប្រើម៉ាស៊ីន ៤ស៊ីឡាំង មិនមែន ៦ស៊ីឡាំងនោះទេ។
ជាមួយគ្នានេះដែរ ម៉ាស៊ីនសាំង twin-turbocharged ចំណុះ ៣,៥លីត្រ V6 នឹងប្រើប្រអប់លេខអូតូ ៦វគ្គ។ ចំណែកឯម៉ាស៊ីន Hybrid ចំណុះ ៣,៥លីត្រ V6 turbocharged វិញ នឹងចេញនៅប៉ុន្មានឆ្នាំក្រោយទៀត ហើយប្រើប្រអប់លេខអូតូ ១០វគ្គ។
មិនតែប៉ុណ្ណោះ របាយការណ៍ពីប្រទេសជប៉ុនក៏បានបង្ហើបដែរថា LandCruiser 300 Series ប្រភេទខ្ពស់បំផុត នឹងជាម៉ូដែល GR ហើយប្រើម៉ាស៊ីន twin-turbocharged ចំណុះ ៤,០លីត្រ V8៕