ដឹងអត់ថា បិទខេត្តសាមុតសាខនមួយថ្ងៃ ខាតបង់លុយប៉ុណ្ណា?
- 2020-12-21 03:01:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ថា បិទខេត្តសាមុតសាខនមួយថ្ងៃ ខាតបង់លុយប៉ុណ្ណា?
ចន្លោះមិនឃើញ
រដ្ឋាភិបាលថៃ បានបិទខេត្តសាមុតសាខន ដោយសារការផ្ទុះនូវការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ហើយការបិទនេះ នឹងធ្វើឱ្យខាតបង់សេដ្ឋកិច្ចប្រហែល ១ពាន់លានបាត (ជាង ៣៣លានដុល្លារ) ក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោកស្រី Amphai Harnkraiwilai ប្រធានសភាពាណិជ្ជកម្មខេត្តសាមុតសាខន។
លោកស្រីលើកឡើងថា ឧស្សាហកម្មអាហារសមុទ្ររបស់ខេត្តនេះ មានទំហំនៃការលក់បានប្រមាណ ៤០០ ទៅ ៥០០លានបាតក្នុងមួយថ្ងៃ ព្រមទាំងអាជីវកម្មពាក់ព័ន្ធផ្សេងទៀត ឥឡូវសុទ្ធតែត្រូវបានបញ្ឈប់ ដោយសារការបិទខេត្ត។
យ៉ាងណាក៏ដោយ ទោះបីជាមានការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែវាប៉ះពាល់តែទៅលើអាជីវកម្មដែលជួលពលករបរទេសតែប៉ុណ្ណោះ ចំណែកអាជីវកម្មដែលមិនជួលពលករបរទេស គឺរងផលប៉ះពាល់តិចតួចទេ។
លោកស្រី Amphai Harnkraiwilai បន្តថា ចំពោះប្រតិបត្តិករដែលមិនស្ថិតក្នុងតំបន់ផ្ទុះនៃការឆ្លង ប៉ុន្តែរងផលប៉ះពាល់ពីការបិទខេត្តសាមុតសាខន សភាពាណិជ្ជកម្មខេត្តនេះ នឹងលើកយកបញ្ហានេះ ទៅកាន់រដ្ឋាភិបាល៕