លោកប្រាយុទ្ធ ចេញមកប្រកាសពីស្ថានភាពកូវីដនៅខេត្តសាមុតសាខនហើយ
- 2020-12-21 09:45:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកប្រាយុទ្ធ ចេញមកប្រកាសពីស្ថានភាពកូវីដនៅខេត្តសាមុតសាខនហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីមានករណីផ្ទុះកូវីដ១៩នៅក្នុងខេត្តសាមុតសាខន លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់នៅថ្ងៃទី២១ធ្នូនេះថា រដ្ឋាភិបាលនឹងត្រួតពិនិត្យស្ថានភាពនេះរយៈពេលមួយសប្តាហ៍សិន មុនពេលចាត់វិធានការបន្ថែម។
លោកថ្លែងទៅកាន់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «កុំទាន់អាលច្រួលច្របល់។ យើងពិតជាមានសង្ឃឹមយ៉ាងខ្លាំងថា អ្វីៗនឹងស្ងប់ស្ងាត់នៅក្នុងរយៈពេល ៧ថ្ងៃ។ ខ្ញុំមិនចង់ឈានទៅហួសឱ្យឆ្ងាយជាងនេះ ដោយការបិទដូចប្រទេសដទៃនោះទេ។ ការាលដាលនេះ គឺអាចតាមដានរកឃើញ»។
សូមជម្រាបថា នៅថ្ងៃទី២១ខែធ្នូនេះ ថៃរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ៣៨២នាក់ ក្នុងនោះ ៣៦០នាក់ ជាពលករបរទេសនៅក្នុងខេត្តសាមុតសាខន។ គិតមកដល់ពេលនេះ ករណីវិជ្ជមាន ៨២១នាក់ហើយ ដែលពាក់ព័ន្ធនឹងខេត្តសាមុតសាខន។
មន្រ្តីសុខាភិបាលថៃ អះអាងថា ពលករមីយ៉ាន់ម៉ា អាចជាប្រភពដែលនាំយកកូវីដ១៩ ចូលក្នុងប្រទេសថៃ ដែលបណ្តាលឱ្យមានការផ្ទុះជំងឺនេះចូលសហគមន៍ ក្នុងខេត្តសាមុតសាខន៕