បឺត​មាត់គ្នា​១​ខ្សឺត​ចម្លង​បាក់តេរី​៨០​លាន​ក្បាល តែ​មិន​គួរ​បញ្ឈប់​ទេ​ព្រោះ​មូលហេតុ​នេះ!

  • 2020-12-22 06:13:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ថើប​មាត់​គ្នា​រយៈពេល​ត្រឹម ១០​វិនាទី អាច​ចម្លង​ពពួក​បាក់តេរី​ទៅ​វិញ​ទៅ​មក​ច្រើន​ដល់ ៨០​លាន​​ក្បាល​ឯណោះ។ នេះ​បើ​យោង​តាម​ការ​រក​ឃើញ​​របស់​ក្រុម​អ្នកស្រាវជ្រាវ​ហុល្លង់ ដែល​សិក្សា​លើ​​មនុស្ស​​ប្រុស​ស្រី​ចំនួន ២១​គូ។

ការ​សិក្សា​នេះ​បង្ហាញ​ថា មាត់​គឺ​ជា​ជម្រក​នៃ​​បាក់តេរី​ច្រើន​ជាង ៧០០​ប្រភេទ ហើយ​ក្នុង​នោះ​​បាក់តេរី​ប្រភេទ​ខ្លះ​គឺ​ងាយ​ចម្លង​ពី​មនុស្ស​​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ណាស់​តាម​រយៈ​ទឹកមាត់ ជា​ពិសេស​​ចំពោះ​គូ​ស្នេហ៍​ដែល​ថើប​មាត់​គ្នា​មិន​តិច​ជាង​៩​ដង​ក្នុង​១​ថ្ងៃៗ។

ត្បិត​អី​​មាន​ការ​ចម្លង​បាក់តេរី​​ក្នុង​ចំនួន​ច្រើន​បែប​នេះ​ក្ដី តែ​វា​មិន​មែន​ជា​រឿង​អាក្រក់​ឡើយ​​ចំពោះ​សុខភាព។ ផ្ទុយ​ទៅ​វិញ ការ​ថើប​មាត់​គ្នា​នេះ​នឹង​ជួយ​បង្កើត​ល្បាយ​នៃ​បាក់តេរី​ចម្រុះ​លាយឡំ​គ្នា​នៅ​ក្នុង​រាងកាយ ដែល​ល្អ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ស៊ាំ និង​ជួយ​ប្រឆាំង​នឹង​ជំងឺ​មួយ​ចំនួន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;